ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័របរទេស bharatbuysell ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា អាជ្ញាធរភូមិ នៅក្នុងភូមិមួយ បានបិទសិទ្ធិចំពោះស្រ្ដីណា ដែលមិនទាន់មានប្ដី ឬមានប្ដីហើយក៏ដោយ មិនអោយនិយាយទូរសព្ទជាដាច់ខាត។

width=457

ប្រភពដដែលបានអោយដឹងថា រឿងរ៉ាវដែលស្ទើរតែមិនគួរអោយជឿនេះ ត្រូវបានកើតឡើងក្នុងភូមិ Bihar មានចម្ងាយ ៣៨៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Patna​ ប្រទេសឥណ្ឌា។ប្រភពខាងលើបានបន្ថែមថា ថ្មីៗនេះអាជ្ញាធរឈ្មោះថា Manuwar Alam ដែលជាអ្នកកាន់សាសនាអ៊ីស្លាមផងនោះ បានផាកពិន័យក្មេងស្រីម្នាក់នូវទឹកប្រាក់ចំនួន 10,000 rupees ខណៈដែលនារីម្នាក់នោះ បានលួចនិយាយទូរសទ្ទទៅកាន់មិត្រភ័ក្ររបស់នាង។

width=457

ស្រ្ដីនិយាយទូរសព្ទត្រូវតែមានការបិទបាំង

មិនតែបុណ្ណោះគេបាននិយាយថា បើស្ត្រីដែលមានប្ដីរួចរាល់ហើយ អាចនិយាយទូរសព្ទបាននៅពេលណា ស្រ្ដីនោះបង់ថវិការចំនួន ២,០០០ brupees សិន ទើបនិយាយបាន  ហើយការដែលនិយាយនោះ គឺនិយាយបានតែ ទៅកាន់សាច់ញាតិ និងបងប្អូនរបស់ខ្លួនប៉ុណ្ណោះ។លោក Manuwar Alam បាននិយាយថា ការដែលអោយនារីនិយាយទូរសទ្ទ គឺហាក់បីដូចជាមិនគោរពនូវសាសនា ទំនៀមទំលាប់ ប្រពៃណី ដែលមានតាំងពីបុរាណកាលមកម្លេះ។

width=457

វិហារសាសនាអ៊ីស្លីមនៅជិតភូម Bihar

បញ្ហាទាំងអស់នេះ គេនឹងដោះស្រាយយ៉ាងណានោះ នៅមិនទាន់ដឹងនូវឡើយទេ ខណៈដែលមានស្រ្ដីជាច្រើននាក់ បានខំចេញមកតវ៉ា ក្នុងការទទូលបាននូវសិទ្ធិនិយាយ ទូរសព្ទនេះ៕

ដោយ៖ វត្ថីប្រភព៖ bharatbuysell