ថ្មីៗនេះ ក្រុមហ៊ុនផលិតគ្រឿងឧបករណ៍ Photojojo បានបង្ហាញកាណុង ត សំរាប់ថតរូបមួយដែលមានឈ្មោះថា iPad Telephoto Lens។ នៅពេលដែលអ្នកប្រើប្រាស់តភ្ជាប់ឧបករណ៍នេះ ទៅនឹង iPad 3 ឬ 4 របស់ខ្លួន កាណុងនេះនឹងជួយឲ្យការ Zoom របស់កាមេរ៉ានៅលើ Tablet ឡើងដល់ 10x។ បើសិនប្រើ Version សំរាប់ iPad mini, អ្នកប្រើប្រាស់អាច Zoom ឡើងដល់ 12x។ តាមរយះឧបករណ៍នេះ អ្នកប្រើប្រាស់មានភាពងាយស្រួល ក្នុងការថតបណ្តារូបទេសភាព ដែលនៅឆ្ងាយៗដោយមិនចាំបាច់ប្រើកម្មវិធី Zoom ដែលមានស្រាប់នៅក្នុង iPad ដែលថតបានរូបមានគុណភាពអន់ មិនច្បាស់។

/

Lens នឹងត្រូបបានតភ្ជាប់ជាមួយ iPad តាមរយះសំបកមួយដាក់ជាប់នឹងផ្នែកខាងក្រោយនៃ Tablet។iPad Telephoto Lens ត្រូវបានដាក់លក់ក្នុងតំលៃ 25$ ៕

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ TTE