រាជធានីភ្នំពេញ ៖ អគ្គីភ័យ​បាន​ឆាប​ឆេះ​​លំនៅឋាន​​ជាន់ខាងលើ​​​របស់​ប្រជាពលរដ្ឋ​​សន្ធោ​សន្ធៅ​​ និង​​បញ្ចេញ​​ផ្សែង​​ខ្មៅ​អាប់​ កាលពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៣ ធ្នូ ​២០១០ នៅ​​ក្នុងសង្កាត់​​ទឹក​ល្អក់​ទី​២ ខណ្ឌ​​ទួលគោក ក្បែរ​ភ្លើងស្តុប​​ទេព​ផន ​រាជធានីភ្នំពេញ បង្ក​ឱ្យមានការ​ភ័យ​​រន្ធត់ និង​ជ្រួល​ច្របល់​​យ៉ាងខ្លាំង​។​ ប៉ូលិស​កំពុងចាត់ចែង​​ពន្លត់​​អគ្គីភ័យ​​នេះ ហើយ ខណៈអណ្តាត​ភ្លើង​​ជះសន្ធោសន្ធៅ​​ ប្រជា​ពលរដ្ឋ​​រងគ្រោះ និង​អ្នក​ក្បែរខាង​​បាន​​​ជញ្ជូន​អីវ៉ាន់​​ទ្រព្យសម្បត្តិ​​យ៉ាង​ប្រញិបប្រញាប់​​ និងស្លន់​ស្លោ ជាមួយ​ភាពរន្ធត់ ។​ ព័ត៌មាន​​ជំហាន​ដំបូង​​គេ​មិន​​ទាន់ដឹង​ពីមូលហេតុ​​នៃ​ការ​បង្ក​​ឱ្យ​មាន​អគ្គី​ភ័យ​​នេះ​ទេ ។
ព័ត៌មានលំអិត​​នឹងផ្សាយជូននៅ​ពេល​ក្រោយ និងនៅលើទំព័រកាសែតកោះសន្តិ​ភាព.