ព័ត៌មានចចាមអារាមដែលនិយាយថា Apple, Samsung, Microsoft, Sony... កំពុងតែសម្ងំធ្វើការអភិវឌ្ឍន៍នាឡិកាដៃឆ្លាតវៃ ដែលមានសមត្ថភាព បង្ហាញនូវពេលវេលា ហើយថែមទាំងអាចប្រើប្រាស់ជាមួយបណ្តាស្មាតហ្វូន បានលេចចេញជាយូរមកហើយ។ លើកនេះ គេហទំព័រ SamMobileបានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញផលិតផលថ្មី ដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ  ពោលគឺប្រហែលក្នុងរយះពេល ៣សប្តាហ៍ទៀត។

Galaxy Gear, ឈ្មោះកូដ SM-V700, មានដំណើរការដូចជានាឡិកាដៃមួយ ដែលអាចប្រើប្រាស់បានជាមួយស៊េរី ស្មាតហ្វូន Galaxy។ វាអាចនឹងត្រូវបំពាក់នូវអេក្រង់កោងអាចបត់បាន ប៉ុន្តែនៅមិនទាន់មានអ្នកណាដឹងថា ឧបករណ៍នេះ នឹងមានរូបរាងយ៉ាងណានោះទេ ហើយមានលក្ខណៈពិសេសៗ យ៉ាងដូចម្តេចនោះដែរ។

/

នេះគ្រាន់តែជាគំរូនៃ Version Concept មិនមែនជារូបភាពជាក់ស្តែងរបស់ Galaxy Gear ឡើយ

កាលពីពេលមុន នៅថ្ងៃទី ៣១ ខែ ឧសភា កន្លងទៅនេះ Samsung បានចុះឈ្មោះយកប៉ាតង់រចនាម៉ូត សំរាប់ Smartwatch ជាមួយបណ្តាប៊ូតុង Power, រន្ធ USB, Speaker/mic, ប៊ូតុង Menu...ប៉ុន្តែជាក់ស្តែង មិនច្បាស់ថា Samsung បានប្រើប្រាស់ការរចនាម៉ូតនេះ ទៅលើ Galaxy Gear ឬក៏អត់នោះទេ ?

/

/

/

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VE