width=456

គ្រឿង​ផ្សំ -ខ្ទឹម​ក្រហម ៥០ក្រាម -ខ្ទឹមស ៥០​ក្រាម -ម្ទេស​ឆ្អើរ ៥០ក្រាម -សាច់ជ្រូក​សាច់សុទ្ធ ២០០​ក្រាម -ត្រីឆ្អើរ ២កន្ទុយ​ធំៗ​ល្មម -កាពិ ២៥​ក្រាម -ត្រសក់ ២ផ្លែ -ការ៉ុត ១មើម -ត្រប់​ស្រួយ ២ផ្លែ -ប៉េង​ប៉ោះ ១ផ្លែ -ស្ពៃក្ដោប មួយ​ចំណិត -សណ្ដែក​កួរ ៣កួរ -ស្ករស ១ស្លាបព្រា​កាហ្វេ -ប៊ីចេង ១ស្លាប​ព្រាកាហ្វេ -ខ្លាញ់ ៥០ក្រាម

របៀប​រៀបចំ​គ្រឿង​ផ្សំ -ត្រីឆ្អើរ​ត្រូវ​បកស្បែក​ចេញ​បេះតូចៗ ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត -សាច់ជ្រូក​លាងឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ -ម្ទេសឆ្អើរ​ត្រូវយក​គ្រាប់ចេញ ត្រាំទឹក​មួយសន្ទុះ​លាងទឹក​ឱ្យស្អាត  ​យកមក​ចិញ្ច្រាំ  ​ឱ្យម៉ដ្ឋ -ខ្ទឹមស ខ្ទឹម​ក្រហម ត្រូវបក​សម្បក​ចេញ ​ហើយ​លាង​ទឹកឱ្យ​ស្អាត បន្ទាប់មក​ហាន់​ ស្ដើងៗ -ត្រសក់ ការ៉ុត ត្រប់ស្រួយ និង ​ប៉េងប៉ោះ ត្រូវ​លាងទឹក​ ឱ្យស្អាត​ ចិតបញ្ឆិត​ស្ដើងល្មម រៀប​ដាក់ចាន រៀបចំឱ្យបានស្អាត និង មានសណ្តាប់ធ្នាប់។ -ស្ពៃក្ដោប និង ​សណ្ដែក​កួរ​ ត្រូវលាង​ទឹក​ឱ្យស្អាត​កាត់ឱ្យ​ល្មម រៀបដាក់​ចាន។ របៀប​ធ្វើដំបូង​សូមយក​ខ្ទឹមស និង ខ្ទឹម​ក្រហម​  ទៅ​បំពង​ជាមួយ​ខ្លាញ់  បន្ទាប់​មក   យក​ម្ទេសឆ្អើរ​ មកឆា​  ជាមួយ​ខ្ទឹម​ក្រហម​ និង ខ្ទឹមស   ទើបដាក់​សាច់ជ្រូក​ចូល   ទុក​មួយ​សន្ទុះ។ ពេល​សាច់ជ្រូកឆ្អិន ​ត្រូវដាក់​ត្រីឆ្អើរ​ចូល ឆា​ឱ្យសព្វ​ចូលគ្នា រួចដាក់​កាពិចូល បន្ទាប់​មក​ត្រូវដាក់​ប៊ីចេងនិង​ស្ករស ទុកមួយ​សន្ទុះ ភ្លក់រសជាតិឱ្យ​សមល្មម រួច​ដួសដាក់​ចាន​ជាការ​ស្រេច។

ដោយ៖ វណ្ណៈប្រភព៖ Cambodia Cooking