នៅប្រទេសចិន មានការងារចំឡែកមួយ ដែលបានផ្តល់កំរៃបានច្រើនគួរសម្យ ប្រហែល US$50,000 ក្នុង១ឆ្នាំ គឺការងារដែលតម្រូវឲ្យហិតផោម។

បើស្តាប់ទៅពិតជាគួរឲ្យភ្ញាក់ផ្អើលបន្តិច និងអស់សំណើតបន្តិច ប៉ុន្តែការងារនេះ គឺទាក់ទង ទៅនឹងផ្នែកវេជ្ជសាស្រ្តទៅវិញនោះទេ។ ការហិតផោមនេះ គឺជាការធ្វើកោសល្យវិច្ច័យរោគ ដ៏ស្ទាត់ជំនាញទៅលើអ្នកជំងឺ។ នៅពេលអ្នកជំងឺផោម ជាតិហ្គាសបានបញ្ចេញពីរាងកាយ ដែលជាតិហ្គាសនេះ អាចធ្វើឲ្យអ្នកវិភាគ (អ្នកហិតផោម) អាចដឹងពីអាការៈជំងឺទាំងឡាយ ដែលមាននៅក្នុងខ្លួនអ្នកជំងឺបាន។

យោងតាមអ្នកជំនាញខាងហិតផោមម្នាក់ បានមានប្រសាសន៍ថា បើសិនជាផោមរបស់អ្នក ជំងឺមានក្លិនត្រី សាច់ឆៅ នោះអ្នកជំងឺប្រាកដជាមានបញ្ហារំលាយអាហារហើយ។

តើប្រិយមិត្តទាំងឡាយយល់យ៉ាងម៉េចដែរ?

ដោយ៖ មិនា ប្រភព៖ roket