ខេត្ដសៀមរាប ៖ បុរស​ពីរ​នាក់​ដែល​ជា អ្នកបើកបរ និង​ព្រូ​បាន​ត្រូវ​សមត្ថកិច្ច​កង​រាជ អាវុធហត្ថ ចាប់​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ព្រោះតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​រត់ពន្ធ ឈើ​គ្រញូង​ដែល​ជា​ប្រភេទ​ឈើ​កម្រ ហើយ#កំពុង​មាន​ហាងឆេង​ថ្លៃ​កប់​ពពក​ក្នុង​ទីផ្សារ​ក្រៅប្រទេស​ ។ ការ​ចាប់ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ ធ្វើ​ឡើង នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​សាស្ដ្រ ស្រុក​ស្រីស្នំ ខណៈ​ពួក​គេ​អ្នក​ទាំង​ពីរ​នាក់​ប្រើ ល្បិច​ដឹកឈើ​គ្រញូង​មានមុខ​កាត់​ធំ​ៗ​ចំនួន​៣៩ ដុំ ចេញពី​ខេត្ដឧត្ដរមានជ័យ​ក្នុង​បំណង​ឆ្ពោះ ទៅ​កាន់​ទីផ្សារ​គោលដៅ​ឯ​ខេត្ដកំពង់ចាម ជាប់ ព្រំដែន​យួន តាម​រថយន្ដ​ដឹក​ស្រា​បៀរ​មួយគ្រឿង ។ គេ​ជឿ​ថា នេះ​ជា​ការ​ច្នៃប្រឌិត​របស់ ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ ដើម្បី​ងាយស្រួល​ដឹក ជញ្ជូន​ឈើ​គ្រញូង​ល្មើសច្បាប់ ប៉ុន្ដែ​ចំ​ថ្ងៃ​ស៊យ​ធ្វើ ឱ្យ​មានការ​សង្ស័យ​ដល់​តំណាង​ចែកចាយ​របស់ ក្រុមហ៊ុនស្រា​បៀរ​ប្រចាំ​តំបន់ ក៏​បាន​ប្ដឹង​មក សមត្ថកិច្ច​ឱ្យ​ស្ទាក់​ចាប់​ត្រួតពិនិត្យ​រថយន្ដ​នោះ ​។
មន្ដ្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា បុរស ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ​អេ​ង សុ​វណ្ណៈ អាយុ​៣១​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ដ និង​ម្នាក់ ទៀត​ឈ្មោះ​សុំ វ​ណ្ណា អាយុ​២០​ឆ្នាំ ជា​ព្រូ​រថយន្ដ ដឹកឈើ​នោះ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​អំពិល ឃុំ ចារ ស្រុក​ព្រៃកប្បាស ខេត្ដតាកែវ ។ ចំណែកឯ រថយន្ដ​ដឹក​បទល្មើស​ឈើ​គ្រញូង​ជា​ប្រភេទ​កូរ៉េ ចំណុះ​មួយ​តោន​កន្លះ តែ​ច្នៃប្រឌិត​ធ្វើ​ជា​រថយន្ដ ដឹក​ស្រា​បៀរ ។ ក្រុម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា រថយន្ដ​នោះ បាន​បន្លំ​ដឹកឈើ​គ្រញូង​ចេញពី​តំបន់​ព្រំដែន​ខ្មែរ​-​សៀម​នៃ​ខេត្ដឧត្ដរមានជ័យ ឆ្ពោះទៅ​កាន់​ខេត្ដ ជាប់​ព្រំដែន​យួន​ជា​ច្រើន​លើក​ច្រើន​សា​មក ហើយ​ ។ នេះ​បើ​ផ្អែក​ទៅ​តាម​សំបក​កេះ​ស្រា បៀរ​ដែល​គេ​ទុក​សំ​រាប់រៀប​បិទ​បាំងឈើ​គ្រញូង នោះ មានការ​របក និង​ដាច់​រហែក​យ៉ាង​ខ្លាំង អាច​បញ្ជាក់​ថា គេ​ដឹក​វា​ទៅ​មក​ជា​យូរថ្ងៃ​មក ហើយ ទើបតែ​ពេល​នេះ​ស៊យ​ត្រូវ​បែក​ការណ៍​ ។ វា​មិន​ខុស​អី​នឹង​សុភាសិត​មួយ​ពោល​ថា លួច គេ​វា​គ្រាន់​ដល់​គេ​ទាន់ វា​ក្រែល​នោះ​ទេ​។ ឈើ គ្រញូង​ល្មើសច្បាប់​ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ ហត្ថ​បង្ក្រាប​បាន​ក្នុង​ប្រតិបត្ដិការ​ស្ទាក់​ពិនិត្យ រថយន្ដ​ដឹក​ស្រា​បៀរ​នោះ​មាន​ចំនួន​៣៩​ដុំ ស្មើ នឹង​ជាង​២​ម៉ែត្រគូប សុទ្ធតែ​ខ្នាត​ឈើ​ត្រូវប៉ាន់ មានមុខ​កាត់​ចាប់ពី​០.២៥​ម៉ែត្រ​ទៅ​០.៣៥ ម៉ែត្រ និង​បណ្ដោយ​២​ម៉ែត្រ ដែល​មាន​តំលៃ មួយ​ម៉ែត្រគូប​ចាប់ពី​ជាង​មួយ​ម៉ឺន​ដុល្លារ​ឡើង ទៅ បើ​គេ​ដឹក​ទៅ​ដល់ទី​ផ្សារ​គោលដៅ​ជាប់​ព្រំ ដែន​យួន ។
លោក​វរសេនីយ៍ឯក យឹ​ម សិលា មេ​បញ្ជា ការ​រង​កងរាជអាវុធហត្ថ​ខេត្ដ បាន​ថ្លែង​ថា នីតិ វិធី​បន្ដ​គឺ​បញ្ជូន​ទាំង​ជនសង្ស័យ​ទាំង​វត្ថុ​តាង ប្រព្រឹត្ដ​បទល្មើស​ទៅ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ដើម្បី​ចាត់ ការ​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ ព្រោះ​សមត្ថកិច្ច លោក​មាន​សិទ្ធិ​ត្រឹមតែ​ចាប់​ប៉ុណ្ណោះ ចំពោះ​បទ ល្មើស​ព្រៃឈើ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​ចាត់ ចែង​ថា ត្រូវ​ផាកពិន័យ ឬ​បញ្ជូន​ទៅ​តុលាការ យ៉ាងណា​នោះ គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក រៀបចំ​។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប លោក​ទា គឹ​ម​សុទ្ធ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ថា ខាង​រដ្ឋបាល​ព្រៃ ឈើ​បាន​ទទួល​វត្ថុ​តាង និង​ជនសង្ស័យ​ទាំង​ពីរ នាក់​នោះ​ហើយ​ ។ ជា​និ​តិ​វិធី​យើង​នឹង​ចងក្រង សំណុំរឿង​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ដោយសា​តែ​ជនសង្ស័យ​ដែល​ចាប់ខ្លួន ទាំង​ពី​នាក់​នោះ ពុំ​បាន​ប្រាប់​ពី​ឈ្មោះ​ឈ្មួញ​ពិត ប្រាកដ់ ដើម្បី​ឱ្យ​គេ​ចូលខ្លួន​មក​បង់​ផាកពិន័យ អន្ដរកាល​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ ។
ទោះជា​យ៉ាងណា តំណាង​សាខា​ចែកចាយ ស្រា​បៀរ​ប្រចាំ​ខេត្ដឧត្ដរមានជ័យ លោក​ពត ចិន្ដា​រា បាន​ថ្លែង​ថា ជា​ជំហាន​ដំបូង​ខាង​ក្រុមហ៊ុន មិន​មាន​បំណង​ណាមួយ​ប្ដឹង​ប្រឆាំង​ទៅ​នឹង​បុរស ទាំង​ពីរ​នាក់​ដែល​បាន​បន្លំ​យក​រថយន្ដ​ដឹក​ស្រា បៀរ​ទៅ​ដឹកឈើ​នោះ​ទេ ដោយ​លោក​បាន​ប្រាប់ថា យើង​មិន​ចង់​ធ្វើបាប​មនុស្ស​តាម​វិធី​ច្បាប់​ទេ ព្រោះ​វា​អាច​ជាប់គុក​ជាប់ច្រវាក់​ដែល​យើង​ទាំង អស់​គ្នា​មិន​ចង់​ចងកម្ម គ្រាន់តែ​ធ្វើការ​ព្រមាន បាន​ហើយ​ ។ តំណាង​សាខា​រូប​នោះ បា​នប​ព្ជា​ក់​ទៀត​ថា ពី​ដំបូង​ឡើយ​លោក​មិន​បានដឹង​ថា​រថយន្ដ នោះ​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​បែប​ហ្នឹង​ទេ ហើយ​ការ​ដែល​ស្នើ​សុំ​កំលាំង​កងរាជអាវុធហត្ថ ឃាត់​រថយន្ដ​នោះ ដោយសា​តែ​មានការ​សង្ស័យ ថា មានការ​ចែកចាយ​ស្រា​បៀរ​រំលោភ​មក​លើ តំបន់​គ្រប់គ្រង​ដែល​ក្រុមហ៊ុន​ធំ​កំណត់ តែ​ដល់ ពេល​ឆែកឆេរ​ក៏​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង បែប​ហ្នឹង​ទៅ ​។ សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស ឈើ​គ្រញូង​ដែល​មាន​តំលៃ​មហិមា​ពី​តំបន់​ភាគ ឧត្ដរ​នៃ​ប្រទេស​ជាប់​ព្រំដែន​សៀម ឆ្លងកាត់​ភូមិ សាស្ដ្រ​ខេត្ដ​ទេសចរណ៍​សៀមរាប ទៅ​កាន់​ទី ផ្សារ​ឯ​ព្រំដែន​ប្រទេស​យួន ត្រូវ​បាន​គេ​មើល ឃើញ​ថា វា​បាន​ចាប់ផ្ដើម​កើត​មាន​ឡើង​យ៉ាង ភ្លូកទឹកភ្លូកដី​តាំងពី​អំឡុង​ចុងឆ្នាំ​២០០៨ រហូត មក ៕