អូស្រា្ដលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា មានរឿងរ៉ាវដែលគួរអោយចម្លែកមួយ បានកើតឡើង ខណៈដែលបុរសម្នាក់ និងនារីម្នាក់ បានសាកល្បងជិះ នូវយន្ដហោះអត់ស្លាបរបស់ពួកគេដែលទើបតែធ្វើហើយ ស្រាប់តែពេលនោះ ក៏មានសត្វឥន្រ្ទីមួយក្បាល យ៉ាងធំមកទំលើស្លាបយន្ដហោះនោះ បណ្ដាលអោយអ្នកជិះទាំងពីរនាក់ មានការភ័យតិចៗដែរ។

width=459

លោក Tony Armstrong មានវ័យ ២៧ឆ្នាំ ដែលជាអ្នកបើកបរយន្ដហោះ អត់ស្លាបនោះ បាននិយាយថា ខណៈពេលដែល គាត់បាននិងកំពុងបើកសាកយន្ដហោះ អត់ស្លាប ក្នុងកម្រិតកំពស់ ៥០០ feets នៅលើសួន Stanweoll ភាគខាងត្បូងទីក្រុង Sydney ប្រទេសអូស្រា្ដលី ស្រាប់តែលិចមុខ នូវសត្វឥន្រ្ទីដ៏ធំមួយ មកសំកាំងស្លាប និងទំនៅលើស្លាបយន្ដហោះនោះតែម្ដង។

width=462

width=461ទោះបីជាយ៉ាងណាក៏ដោយ លោក Tony បានបន្ដថា សត្វឥន្រ្ទីនោះ មិនបានធ្វើអ្វីអោយពួកគាត់គ្រោះថ្នាក់នោះឡើយ។ ជាមួយគ្នានេះដែរ គាត់បានដាក់ឈ្មោះសត្វឥន្រ្ទីនោះថា LasyEagle។ គួរបញ្ចាក់ផងដែរថា ក្នុងប្រទេសអូស្រា្ដលី ចំនួនសត្វស្រាបជាច្រើនប្រភេទ ត្រូវបានគេអភិរក្សទុកយ៉ាងមាំទាំ៕

ដោយ៖ វត្ដីប្រភព៖