ផ្លែចេក សម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ជួយឱ្យសក់ដុះលូតលាស់មករឹងមំា កាត់សក់បែកចុង និង ព្យាបាលសក់ខូច។ ផ្លែចេក ក៏អាចជួយកុំឱ្យស្ងួតខ្លាំង ដោយសារតែ នៅក្នុងផ្លែមានផ្ទុកនូវសារធាតុប្រេងធម្មជាតិ និង សារធាតុទឹកប្រហែលជា ៧៥ភាគរយ។
សក់មានសុខភាពរឹងមាំ មិនស្ងួត គឺអាចកាត់បន្ថយនូវសក់រួញ និង ជំពាក់ប្រទាក់គ្នា។ បន្ថែមពីនេះទៅទៀត ផ្លែឈើនេះមានផ្ទុកនូវសារធាតុ វីតាមីនA, B6, C និងE ក៏ដូចជាសារធាតុស័ង្កសីនិង សារធាតុដែកផងដែរ។
ខាងក្រោមនេះ យើងនឹងណែនាំអ្នក នូវវិធីងាយៗ ដើម្បីព្យាបាលធ្វើឱ្យ សក់មានសុខភាពល្អដុះលូតលាត់ឆាប់រហ័ស និង មានឬសសក់ជ្រៅ។
គ្រឿងផ្សំ៖

-ផ្លែចេក ១ផ្លែ-ទឹកខ្ទិះដូង-ប្រេងដូង-ទឹកឃ្មុំ-កូនចាន គោម១-ស្លាបព្រាបាយ ១
វិធីផ្សំគ្រឿង៖
១/ យកផ្លែចេក ១ផ្លែ កាត់ជាដុំតូចៗ ដាក់ទៅក្នុងកូនចានគោម២/ ចាក់ទឹកខ្ទិះដូង ២ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម៣/ ចាក់បន្ថែមប្រេងដូង ១ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម៤/ ចាក់ទឹកឃ្មុំ ២ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម៥/ បន្ទាប់ កូរគ្រឿងផ្សំទាំងអស់ ចូលគ្នារយៈពេល ៤៥ ទៅ ៦០វិនាទី ឱ្យសព្វល្អ
វិធីព្យាបាល៖
១. យកគ្រឿងផ្សំរួចខាងលើ មកលាបនៅលើសក់២. រួចម៉ាស្សា ថ្នមៗ នៅលើសក់ និង ស្បែកក្បាល ឱ្យសព្វ បន្ទាប់មក យកថង់ប្លាស្ទីច ឬ ឧបករណ៍សំរាប់គ្របសក់ គ្របពីលើសក់របស់អ្នក៣. ទុករយៈពេល ៣០នាទី ៤. លាងសំអាតសក់ ជាមួយនឹងសាប៊ូកក់សក់ ចេញជាការស្រេច៕
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ១សប្តាហ៍ ១ម្តង!
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖top10homeremedies