តាមប្រភពពីគេហទំព័រ 9to5Mac, Apple កំពុងតែធ្វើពិសោធ Feature ថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចថតវីដេអូ slow-motion នៅលើ iPhone របស់ខ្លួន។ Feature ថ្មីនេះ ត្រូវបានបង្ហាញនៅលើ iOS 7 Beta ជាមួយនឹងឈ្មោះកូដ Mogul ហើយវានឹងថតវីដេអូជាមួយនឹងល្បឿនឡើងដល់ 120fps។

នៅពេលដែលចាក់មើលឡើងវិញ នូវវីដេអូដែលបានថតតាម slow-motion, iOS នឹងបញ្ចាំងវានូវល្បឿនយឺតជាងមុន ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ពេលវេលាត្រូវបានអូសបន្លាយយូរ ដែលគ្រប់គ្រាន់ សំរាប់យើងធ្វើការត្រួតពិនិត្យឡើងវិញ នូវសកម្មភាពទាំងឡាយនៅក្នុងវីដេអូ។ 

នៅមិនទាន់ច្បាស់ថា កំរិតពន្លឺវីដេអូនៅកំរិត 120fps គឺប៉ុន្មាននោះទេ។ ដូចអ្វីដែលបាននិយាយខាងលើ បណ្តាស៊េរី Code ពាក់ព័ន្ធនឹង Mogul មានមុខនៅលើ iOS 7 Beta, ដូច្នេះវាមិនអាចដំណើរការនៅលើ iPhone 5 ព្រោះតែមិន Support ជាមួយ Hardware។

/

iPhone 5 គឺជាស្មាតហ្វូនដែលខ្លាំងបំផុតរបស់ Apple នៅពេលបច្ចុប្បន្ននេះ។ ដូច្នេះតាមរយះព័ត៌មានខាងលើ អាចឲ្យយើងយល់ឃើញថា Mogul គឺអាចមានដំណើរការនៅលើបណ្តាឧបករណ៍ អនាគត ជាមួយនឹងរូបសណ្ឋាន Hardware ខ្លាំងជាងមុន តួយ៉ាងដូចជា iPhone 5S ឬ 6 ជាដើម៕

ដោយ៖ សិលាប្រភព៖ TTE