La Liga បានធ្វើការចេញកាលវិភាគប្រកួតស្តីពី Super Classic ដែលជាការប៉ះគ្នារវាងក្លឹបខ្លាំងពីរនៅអេស្បាញ គឺ Barcelona និង Real Madrid នៅជុំទី7 នេះ។

ថ្មីៗនេះ សហព័ន្ធបាល់ទាត់អេស្បាញ បានចេញកាលវិភាគប្រកួត Super Classic រវាងក្លឹបខ្លាំងធំពីរគឺ Barcelona និង Real Madrid នៅពហុកីឡាដ្ឋាន Nou Camp នៅឯជុំទី7 នេះ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅព្រឹកព្រលឹមម៉ោង 1h50 ថ្ងៃទី8/10 ម៉ោងនៅកម្ពុជា។

width=476

ថ្ងៃនេះ Ronaldo នឹងជួបផ្ទាល់ជាមួយ Perez

Ronaldo នឹងមានការជួបជាលក្ខណឯកជនមួយជាមួយនឹងលោកប្រធានក្លឹប Florentino Perez របស់ Real នៅថ្ងៃនេះ (14/09) ដើម្បីនិយាយពិភាគ្សាឲ្យជាក់លាក់ពីអនាគតរបស់ខ្លួននៅពហុ-កីឡាដ្ឋាន Bernabeu។ លទ្ធភាពច្រើនក្រោយការជួបគ្នានេះ CR7 នឹងត្រូវធ្ចើកិច្ចសន្យាថ្មីមួយជាមួយនឹងប្រាក់បៀវត្សថ្មីផងដែរ។

Man City គិតពីកិច្ចសន្យាថ្មីជាមួយ Tevez

តាមកាសែតនៅប្រទេសអង់គ្លេសបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ថ្នាក់ដឹកនាំរបស់ក្លឹប Man City នឹងនិយាយពីបញ្ហាកិច្ចសន្យាថ្មីជាផ្លូវការ ជាមួយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ។នេះពិតជាព័ត៌មានសប្បាយមួយសំរាប់ Tevezផ្ទាល់ ក៏ដូចជាម្ចាស់ជើងឯកពាន Primier League៕

ដោយ៖ សិលាប្រភព៖ 24h