ទីក្រុងប៉ារីស៖ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានប្រើបច្ចេកវិទ្យាក្លូន ធ្វើឱ្យកោសិកាដើមនៃទារកក្នុងស្បូនដែលមានផ្ទុកជំងឺទឹកនោមផ្អែមក្នុងហ្សែនស្រី្ត បានប្រែក្លាយពួកវាទៅក្នុងកោសិកាបេតា ដែលអាចប្រើជាថ្នាំកាត់បន្ថយជាតិស្ករ ក្នុងសរសៃឈាម និងជួយព្យាបាលជំងឺទឹកនោមផ្អែមរបស់នាង បាននៅថ្ងៃអនាគត។
ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា វាជាឧបសគ្គមួយដ៏លំបាកក្នុងដំណើរការស្វែងរកដើម្បីផលិតកោសិកាដើម សំរាប់ព្យាបាលជំងឺប្រភេទនេះ។ ប៉ន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា រកឃើញបានបង្ហាញថា វាមានសញ្ញាវិជ្ជមានច្រើន ក្នុងមន្ទីរពិសោធន៍ អាចឈានរកភាពប្រសើរនៃការព្យាបាលជំងឺទឹកនោមផ្អែម។

ក្រុមអ្នកស្រាវជា្រវបានបន្តឱ្យដឹងទៀតថាឥឡូវយើងកំពុងតឈានមួយជំហានកាន់តែខិតជិតដល់ការព្យាបាលអ្នកជំងឺទឹកនោមផ្អែម ជាមួយនឹងកោសិកាផ្ទាល់ខ្លួនរបស់ពួក យកមកផលិតជាថ្នាំកាត់បន្ថយជាតិស្ករក្នុងសរសៃឈាម បានយ៉ាងមានប្រសិទ្ធិភាព។
កោសិកាបេតា ក្នុងការស្រាវជា្រវនេះ មិនទាន់អាចយកមកប្រើសំរាប់ព្យាបាលជំងឺទឹកនោមផ្អែមឱ្យមានប្រសិទ្ធិភាពបាននៅឡើយទេដោយប្រព័ន្ធភាពសាុំនៃជំងឺទឹកនោមផ្អែម បានវាយប្រហារកោសិកាបេតា និង មានវិធីផ្សេងជាច្រើនទៀត មិនទាន់ត្រូវបានរកឃើញ ដើម្បីការពារប្រព័ន្ធភាពសុំានៃជំងឺទឹកនោមផ្អែមនោះទេ។ ប៉ុន្តែ នៅថ្ងៃខាងមុខក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថានឹងអាចរកឃើញ ប្រព័ន្ធភាពសុំាជំងឺទឹកនោមផ្អែម និង អាចព្យាបាលបាលជំងឺដ៏សាហាវនេះ បានជាមិនខាន៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ channelnewsasia