រយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ បន្ទាប់ពី Jessica Simpson ឆ្លងទន្លេ បង្កើតបានកូនស្រីច្បងដែលមានឈ្មោះថា Maxwell ទម្ងន់របស់នាងបានស្រកអស់ រហូតដល់ ២០គីឡូក្រាម។ នេះអាចនិយាយបានថា ជាជោគជ័យមួយបែបធម្មជាតិ សម្រាប់ស្ដ្រីដែលទើបបានឆ្លងទន្លេរួច។

Khi

Jessica Simpson បានបង្ហើបពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដូចខាងក្រោម ៖

-ម៉ោង ៧ព្រឹក ៖ ក្រោកពីគេង អោយកូនបៅ។ ក្រោយមក នាងញ៉ាំអាហារពេលព្រឹក មាននំប៉័ងមួយបន្ទះ ជាមួយនឹងស៊ុតស ម្ទេស និង cheese មិនមានជាតិខ្លាញ់។

-ម៉ោង ៨ ៖ ដើរកំសាន្ដតាមតំបន់ប្រជុំជនជាមួយស្វាមី Johnson និងកូនស្រី។

-ម៉ោង ១១ ៖ Jessica ត្រូវហាត់ប្រាណជាមួយគ្រូបង្វឹក Harley Pasternak (១ សប្ដាហ៍ ៤ដង)។ ពេលល្ងាច ហាត់ប្រាណប្រហែល ៤៥នាទី។

-ម៉ោង ១២ និង ៣០នាទី ៖ ប្រសិនជាថ្ងៃពុធ នាងនឹងហាត់ប្រាណនៅផ្ទះ។

-ម៉ោង ១៣ ៖​ គឺជាពេលដែលនាងញ៉ាំអាហារសំខាន់ប្រចាំថ្ងៃ។ អាហារនេះ មានដូចជា សាច់មាន់សាតេ និងបន្លែ។

Để

-ម៉ោង ១៤ ៖ បីកូនស្រី Maxwell ដើរលេង ឬហាត់រត់នៅក្នុងផ្ទះ។ បន្ទាប់ពីហាត់ នាងញ៉ាំទឹកក្រឡុង ស្ដ្រូបូរី និងខ្ញី (ប្រភេទភេសជ្ជះដែលមានស្ដ្រូបូរី ខ្ញី និងទឹកដោះគោជូ)។

-ម៉ោង ១៨ និង ៣០នាទី ៖ ងូតទឹកអោយកូន និងនាំចូលទៅគេង។ ក្រោយមក Jessica ញ៉ាំអាហារជាមួយម្ដាយនាង។ អាហាររួមមាន ត្រី ផ្កាខាតណា ត្រប់ ទំពាំងបារាំង។ ចំណែកអាហារលាងមាត់របស់នាង គឺ សូកូឡា។

-ម៉ោង ២២ ៖ ចូលគេង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ NS