ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា អ្នកនយោបាយម្នាក់ត្រូវបាន ក្រុមអ្នកភូមិវាយយ៉ាងចាស់ដៃ ខណៈដែលរូបគេបានឆក់យកឱកាសមួយ ទៅចូលលូចចាប់រំលោភកូនអ្នកភូមិម្នាក់ ប្រមាណជាម៉ោងពីរទៀបភ្លឺ។

width=457

ប្រភពដដែលបានអោយដឹងថា លោក Bikram Singh Brahma មានវ័យប្រមាណជា ៥៤ឆ្នាំ គឺជាអ្នកនយោបាយម្នាក់ និងជាអ្នកសម្របសម្រួលក្នុងភូមិ ត្រូវបានក្រុមអ្នកភូមិវាយ ជេរប្រមាទយ៉ាងខ្លាំង រូចត្រូវបានក្រុមប៉ូលីលដឹកបញ្ជូនទៅតាមរថយន្ដទៅកាន់តុលាការ ស្របពេលដែលលោកបានចូលទៅចាប់រំលោភកូនក្រមុំគេម្នាក់ ស្ថិតក្នុងភូមិ Santipura ស្រុកChirang ទីក្រុង Delhi ប្រទេសឥណ្ឌា។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពខាងប៉ូលីស មិនបានប្រាប់ឈ្មោះជនរងគ្រោះទេ។ តែអ្វីដែលប៉ូលីស និងច្បាប់និយាយពេលនេះ​​ គឺលោក Brahma ត្រូវតែទទួលទោសយ៉ាងធ្ងន់ព្រោះថ្មីៗ មនុស្សជាច្រើនកំពុងតែតវា ពីរឿងសិស្សសាលាអាយុ ២៣ឆ្នាំម្នាក់ ត្រូវបានស្លាប់ ដោយសារ ការចាប់រំលោភនេះផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕

ដោយ៖ វត្ដីប្រភព៖ dailymail