ពីរសប្តាហ៍ បន្ទាប់ពីបានបញ្ចេញនូវ iOS 7 Beta 1 version សាកល្បងដំបូង សំរាប់បណ្តាអ្នកបង្កើតកម្មវិធី, iOS 7 Beta 2 ចាប់ផ្តើម ត្រូវបាន Apple បញ្ចេញឲ្យប្រើសាកល្បងដែរហើយ។បើប្រៀបជាមួយ version មុន ការអាប់ឌេត (Update) ថ្មីដែលគួរឲ្យចាប់អារម្មណ៍រួមមាន Voice Memos ត្រូវបានអាប់ឌេតជាមួយ Interface ថ្មី, កម្មវិធី Siri មានបន្ថែមក្នុងសម្លេងនិយាយ ភាសាអង់គ្លេស មួយសំរាប់បុរស និងមួយទៀតសំរាប់នារី។
ក្នុងនោះមានការផ្លាស់ប្តូរបន្តិចបន្តួចទៀត ដូចជាការ Set up iTunes និង App Store ត្រូវបានបញ្ចូលតែមួយ, Voicemail បានដំណើរការ, logo Exchange ថ្មីនៅក្នុង Application Mail ...។ល។

ជាក់ស្តែង អ្វីដែលអ្នកប្រើប្រាស់រង់ចាំបំផុត នៅលើ iOS គឺ version iOS 7 Beta 2 នេះ បានអនុញ្ញាត ឲ្យដំឡើងនៅលើគំរូ iPad បានហើយ (លើកលែងតែ iPad ជំនាន់ដំបូងគេ) ៕
ដោយ៖ សិលាប្រភព៖ VE