មិនមានស្មាតហ្វូន Nexus ថ្មីណាមួយ ក្រៅពី Galaxy S4 គឺជា Hardware តែមួយគត់ដែលត្រូវបានរំលឹកដល់ នៅក្នុងការបង្ហាញរៀបរាប់ស្តីពី Android កាលពីថ្ងៃម្សិលមិញនៅឯ I/O 2013។ស្មាតហ្វូន Galaxy S4 របស់ Samsung បានបង្ហាញខ្លួននៅលើឆាកជាមួយនឹង Interface Androidដើម (Original) ដូចទៅនឹងស៊េរី Nexus គឺមិនមែនប្រើ Interface TouchWiz ដូច Samsung បានដាក់លក់នៅលើទីផ្សារឡើយ។ ដូច្នេះ នេះគឺជាឧបករណ៍ដំបូងគេដែលមិនស្ថិតក្នុងគ្រួសារ Nexusត្រូវបានដាក់លក់ជាមួយ Interface Android ដើម។

មិនត្រឹមតែបំពាក់នូវ Android Original, Galaxy S4 ដែលដាក់លក់នៅលើ Play Store នៅមានbootloader unlock រួចជាស្រេច, LTE, មេម៉ូរីក្នុង 16GB និងទទួលបានការ Update Android លឿនបំផុតក្នុងពេលអនាគត។

/

Galaxy S4 ជាមួយ Interface Android ដើមនេះ នឹងដាក់លក់នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុខនេះ ក្នុងតំលៃ ៦៤៩ ដុល្លារ សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត AT&T និង T-Mobile។ វាត្រូវបានដំឡើងរួចជាស្រេចនូវ Android 4.2 (Jelly Bean) ផងដែរ៕

ដោយ៖ សិលាប្រភព៖ TTE