បន្ទាប់ពីមានព័ត៌មានជាច្រើន ស្ទើរតែរាប់មិនអស់ ទីបំផុត Nokia ក៏បានបង្ហាញណែនាំជាផ្លូវការស្មាតហ្វូន Lumia 1020 នៅឯព្រឹត្តិការណ៍ដែលប្រព្រឹត្តិនៅទីក្រុង New York។ Lumia 1020 ជាផ្លូវការ មិនមែនអ្វីខុសប្លែកពីបណ្តារូបភាពចចាមអារាម ដែលយើងធ្លាប់បានឃើញ កាលពីពេលថ្មីៗនោះទេ។ មិនមានពណ៌សំបូរបែបដូចនឹង Lumia 920 ស្មាតហ្វូន Lumia 1020 ដាក់លក់ជាមួយពណ៌តែបីប៉ុណ្ណោះគឺ ពណ៌លឿង ស និងខ្មៅ។
ភាពលេចធ្លោបំផុតនៅលើស្មាតហ្វូននេះ គឺកាមេរ៉ាទំហំធំ 41 megapixe រួមជាមួយអំពូល flash xenon។ ចង្កោម Lens នៅលើ Lumia 1020 មានដល់ទៅ 6 Lens Zeiss, Feature ការពារភាពញ័រ សមត្ថភាព zoom 6x នៅ 720p, រួមជាមួយ Application ថតរូប Nokia Pro Cam។ ស្មាតហ្វូននេះនឹងដាក់លក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ខាងមុខនេះ ក្នុងតំលៃ ៣០០ ដុល្លារ ដោយមានភ្ជាប់ជាមួយកិច្ចសន្យា។

លក្ខណៈពិសេសៗមួយចំនួនរបស់ Lumia 1020 ៖
- អេក្រង់ PureMotion HD+ AMOLED 4,5 កំរិតពន្លឺ 1280 x 768 pixel
- កញ្ចក់ដ៏រឹងមាំ Gorilla Glass 3
- RAM 2GB
- មេម៉ូរីក្នុង 32GB (free 7GB SkyDrive)
- CPU Qualcomm Snapdragon S4 1.5GHz Dual Core
- Camera ក្រោយ 41MP
- Camera មុខ 1.2MP មុំទូលាយ
- អំពូល flash xenon សំរាប់ថតរូប, flash LED សំរាប់ថតវីដេអូ
- Windows Phone 8
- ថ្ម 2000mAh
- កម្រាស់ 10,4mm
- ទម្ងន់ 158g




ដោយ៖ សិលាប្រភព៖ TTE