សមាជិកចំនួនបួនរូបរបស់ក្រុមទាមទារសិទ្ធិស្ដ្រី Ukraine បានដោះសម្លៀកបំពាក់ក្នុងអាកាសធាតុត្រជាក់ ដើម្បីគាំទ្រដល់មនុស្សភេទទីបី នៅក្នុងពេលដែលសម្ដេចសង្ឃ Benedict XVI កំពុងសូត្រធម៌ នៅវិហារ Vatican ។

កាលពីថ្ងៃទី ១៣កន្លងទៅ​ ខណៈពេលដែលសម្ដេចសង្ឃ Benedict XVI កំពុងសូត្រធម៌  ក៏ស្រាបតែមានស្ដ្រីបួននាក់ បានដោះសម្លៀកបំពាក់ភា្លមៗ ហើយបង្ហាញអក្សរនៅលើខ្លួនរបស់ពួកគេ ដែលសរសេរថា យើងជឿជាក់លើមនុស្សភេទទីបី ព្រមទាំងបានស្រែកឡើងថា អ្នកដែលប្រឆាំងនឹងមនុស្សភេទទីបី ចូរបិទមាត់។

គួររំលឹកថា ក្នុងរយៈពេលកន្លងមកនេះ សម្ដេចសង្ឃ Benedict XVI ធ្លាប់បានបង្ហើបពីការមិនពេញចិត្ដចំពោះ អាពាហ៍ពិពាហ៍របស់មនុស្សភេទទីបី ជាក់ស្ដែង កាលពីខែធ្នូកន្លងទៅ សម្ដេចសង្ឃ Benedict XVI ​បានធ្វើការប្រឆាំងនឹងអាពាហ៍ពិពាហ៍របស់មនុស្សភេទទីបី ដោយយល់ថា អាពាហ៍ពិពាហ៍របស់បុរស និងស្រ្ដីគឺមានតួនាទីមិនអាចខ្វះបាន។

ប្រការខាងលើនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីក្រុមមនុស្សដែលគាំទ្រមនុស្សភេទទីបីជាពិសេសគឺក្រុម Femen ដែលល្បីឈ្មោះតែងតែពីឆ្នាំ ២០១០ ដែលពួកគេធ្លាព់បានចូលរួមធ្វើបាតុកម្មដោយដោះសម្លៀកបំពាក់ ជាច្រើនលើ ដើម្បីគាំទ្រប្រជាធិបតិយ សិទ្ធិស្ដ្រី និងប្រឆាំងអំពើពុករលួយ។ល។width=451

ដោយ ៖ សីហាប្រភព ៖ VE