តាមប្រភពពី Phandroid ថ្មីៗនេះបានបង្ហើបឲ្យដឹងថា Samsung បានចុះឈ្មោះយក Brand GEAR។ នៅក្នុងឯកសាររបស់ខ្លួន Samsung ក៏បានរំលឹកដល់ការដែលប្រើប្រាស់ឈ្មោះនេះ សំរាប់ឧបករណ៍បច្ចេកវិទ្យាមួយ រួមជាមួយនឹងបណ្តា Software មួយចំនួន។ ក្រៅពីនេះ នៅមានចំនុចមួយចំនួនពាក់ព័ន្ធនឹង Smartwatch ដូចជា bracelet (ខ្សែដៃ), wrist watch (នាឡិកាដៃ), clocks (ម៉ោង) និង watchbands (ខ្សែនាឡិកា សំរាប់ពាក់ដៃ)។
មិនត្រឹមតែប៉ុណ្ណោះ Samsung ក៏បានរៀបរាប់ឲ្យដឹងថា GEAR នឹងប្រើសំរាប់តែ នាឡិកាមួយដែលអាចផ្លាស់ប្តូរឯកសារ ជាមួយបណ្តាឧបករណ៍គិតលេខ, ស្មាតហ្វូន, tablet PC, PDA និងកុំព្យូទ័រតាមរយះ Website, Internet...។
អ្វីដែលនិយាយទាំងអស់ខាងលើនេះ គឺលទ្ធភាពច្រើន គំរូ Smartwatch ដែល Samsung ធ្លាប់បញ្ជាក់ថានឹងមានវត្តមាន នៅលើទីផ្សារ អាចនឹងមានឈ្មោះថា Samsung GEAR។

(រូបភាពតំណាង)
ក្រៅពី Samsung, Apple ក៏ទើបតែបានចុះឈ្មោះយក Brand iWatch នៅជប៉ុន។ Foxconn, Qualcomm, Intel ក៏កំពុងតែពិសោធសាកល្បងបណ្តា Smartwatch របស់ពួកគេរៀងៗខ្លួន។ ចំណែក Dell និង Acer ក៏បានបង្ហើបឲ្យដឹងថា ពួកគេក៏ចាប់អារម្មណ៍ជាមួយបណ្តាឧបករណ៍ដែលអាចពាក់ដៃបាន ហើយសន្យាថានឹងមានផលិតផលប្រភេទនេះ នៅលើទីផ្សារក្នុងពេលអនាគតផងដែរ៕
ដោយ៖ សិលាប្រភព៖ TTE