លទ្ធផលនៅក្នុងការប្រកួតបាល់ទាត់ Champions League កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី ២៦ខែឧសភា នេះ ត្រូវបានសំរេចក្តីឈ្នះចាញ់នៅនាទីទី ៨៩ ដែលជានាទីនៃការស៊ុតបញ្ចូលទីគ្រាប់បាល់ទីពីរ របស់ក្លឹប Bayern ហើយក៏ជាគ្រាប់បាល់ចុងក្រោយ នៃការប្រកួតនេះផងដែរ។
ត្រូវបានវាយតំលៃទាបជាង ប៉ុន្តែ Dortmund ចាប់ផ្តើមការប្រកួតបានយ៉ាងល្អ។ ឱកាសជាច្រើន បានផ្តល់ដល់ក្លឹប Dortmund ប៉ុន្តែសុទ្ធតែត្រូវបានរារាំងដោយអ្នកចាំទី Neuer ពីខាង Bayern ។ក្នុងនោះ ក្រោយពីការចាប់ផ្តើមប្រកួត បានមិនសូវល្អ Bayern ក៏មានផ្លាស់ប្តូរការប្រកួតបណ្តើរៗរហូតដល់គ្រប់គ្រងការប្រកួតបានច្រើន និងមានឱកាសល្អៗ ក្នុងការបំប៉ោងសំណាញ់ទី Dortmundផងដែរ។
ចួលដល់តង់ទី២ ក្លឹបទាំងពីរបានវាយសំរុកគ្នាទៅវិញទៅមក។ ក្នុងស្ថានភាពនោះ Robben បានក្លាយទៅជាវីរបុរសរបស់ Bayern ក្នុងការបង្កើតបានឱកាស ក្នុងការបញ្ជូនបាល់ទៅឲ្យ Mandzukicស៊ុតបាល់បញ្ចូលទី រកបានគ្រាប់បាល់នាំមុខ។ បើទោះជាក្រោយមក ខាង Dortmund បានរកគ្រាប់បាល់ស្មើតាមរយះការស៊ុតបាល់ពិន័យ Penalty ១១ ម៉ែត្របានសំរេចរបស់ Gundogan, ប៉ុន្តែ Robbenជាមួយនឹងការលេងបានយ៉ាងល្អឥតខ្ចោះ បានក្លាយទៅជាវីរបុស ដោយរកបានគ្រាប់កាត់សេចក្តីឲ្យBayern លើកពាន នៅនាទីទី ៨៩។

Robben ជាវីរបុរស ក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះ
នេះគឺជាលើកទី ៥ ហើយដែលក្លឹប Bayern Munich ទទួលបានពានរង្វាន់ C1 ឬ Champions League ៕
លទ្ធផលៈ Bayern – Dortmund ( 2-1)កីឡាកររកគ្រាប់បាល់បានៈ Bayern: Mandzukic (60), Robben (89); Dortmund: Gundogan (68)កីឡាករចូលរួមប្រកួតៈ
Bayern: 1 Manuel Neuer 4 Dante 17 Jerome Boateng 21 Philipp Lahm 7 Franck Ribery 8 Javi Martinez 10 Arjen Robben 25 Thomas Muller 27 David Alaba 31 Bastian Schweinsteiger 9 Mario Mandzukic.
Dortmund: 1 Roman Weidenfeller 4 Neven Subotic 15 Mats Hummels 26 Lukasz Piszczek 29 Marcel Schmelzer 6 Sven Bender 8 Ilkay Gundogan 11 Marco Reus 16 Jakub Blaszczykowski 19 Kevin Grosskreutz 9 Robert Lewandowski.
ដោយ៖ សិលាប្រភព៖ 24h