ជនជាតិអូស្រ្តាលីម្នាក់បានចេញមកសារភាពជាសាធារណៈនូវអំពើលូចលុយរបស់ខ្លួនដែលខ្លួនបានលួចលុយ ៧៩ សេនពីពាងបោះកាក់សំណាងនៅ Gold Coast ដែលមនុស្សម្នាតែងតែនាំគ្នាបោះកាក់ចូលក្នុងពាងនោះដើម្បីសុំលាភសំណាងតែខ្លួនបានជាទៅលូចលុយកាក សេនទាំងនោះទៅវិញ។ បុរសជនជាតិអូស្រ្តាលីម្នាក់នោះឈ្មោះ Simon Matters ជាមេធាវីនៅទីក្រុងមែលបន ប្រទេសអូស្រ្តាលី មានភាពអៀនខ្មាស់ជាខ្លាំងអំពីអំពើដែលខ្លួនបានធ្វើកាលពីឆ្នាំ ១៩៩២ដោយបានលួចយកកាក់សេនសរុប ៧៩ សេនពីពាងសំណាង តែក្រោយមកបានចួលខ្លួនជាមេធាវី និងប្រលូកក្នុងប្រព័ន្ធច្បាប់មក ២០ ឆ្នាំគាត់ដូចជាមានអារម្មណ៍ថាខ្មាស់ខ្លួនឯងពេកបានជាសុខចិត្តចេញមកសារភាពបែបនេះ។ គាត់បានចូលខ្លួនមកសារភាពនៅមុខតុលាការផ្ទាល់តែម្ដង។