រោងចក្រផលិតបន្ទះ Chip ដល់ Apple នៅដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានទទួលរងការខូចខាតច្រើន បន្ទាប់ពីការរញ្ជួយដី ហើយវាអាចនឹងប៉ះពាល់ដល់ដំណើរការផលិតរបស់ iPhone 7។

/

យោងតាមប្រភពព័ត៌មានពីគេហទំព័រ DigiTimes បានឲ្យដឹងថា រោងចក្រ Taiwan Semiconductor Manufacturing Company (TSMC) ដែលជារោងចក្រផលិត Chip ដំណើរការដល់ក្រុមហ៊ុន Apple នៅ តៃវ៉ាន់ បានទទួលរងការខូចខាតនៅក្នុងការរញ្ជួយដី កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅនេះ។ ជាជំហាន ដំបូង TSMC បានឲ្យដឹងថា ការខូចខាតមិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ហើយវាប៉ះពាល់តែ ១% នៃការផលិតតែប៉ុណ្ណោះ។

មកដល់ពេលបច្ចុប្បន្ននេះ TSMC ទទួលរងការខូចខាតច្រើនជាងការប៉ាន់ប្រមាណកាលពីជំហានដំបូង ប៉ុន្តែេពួកគេនៅតែជឿជាក់ថា អាចបញ្ចប់បានគ្រប់គ្រាន់ ទៅតាមផែនការ ដែលបានដាក់ចេញ។ បណ្តា ឧបករណ៍ស្ទើរតែទាំងអស់ ក៏ដូចជាចរន្តដំណើរការផលិត បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពី ការផ្អាកដំណើរការបណ្តោះអាសន្នរយះពេលបីថ្ងៃ ដោយសារគ្រោះរញ្ជួយដី។

/

TSMC គឺជាដៃគូរសហការផលិតបន្ទះ Chip A10 ដែលត្រូវប្រើប្រាស់នៅលើ iPhone 7 ដែលជិតធ្វើការ បង្ហាញខ្លួនរបស់ Apple។ កាលពីមុនបន្ទះ Chip របស់​ iPhone ត្រូវបាន TSMC និង Samsung ចែកគ្នា ធ្វើការផលិត។ ប៉ុន្តែមកដល់ជំនាន់ iPhone 7 មានព័ត៌មានបានឲ្យដឹងថា Samsung លែងបានសហការ ជាមួយនឹង Apple ទៀតហើយ៕

- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងមាន RAM ទំហំធំ រហូតដល់ 6 GB រីឯអេក្រង់មានទំហំ 5,8 inch - អានអត្ថបទ៖ LG ឆ្លៀតបង្ហាញណែនាំស្មាតហ្វូនស៊េរីថ្មី ត្រកូល X Series ពីរម៉ូដែល មុនថ្ងៃនៃការ បង្ហាញ LG G5

 

ប្រែសម្រួល៖ មង្គលប្រភព៖ Zing, Digitimes