ព្រំដែន​ព្រះវិហារ​ ៖ ​ទាហានឈុត​ខ្មៅ​​ថៃ​​ជា​ច្រើន​​រយ​នាក់​បាន​លួច​ឆ្មក់​រំកិល​​ចូល​មក​​ឈរ​ ជើង​ជាថ្មី​ឡើងវិញ​​នៅចំណុច​​សំបុក​ឃ្មុំ​​ក្នុង​​លេណ​ដ្ឋាន​ចាស់របស់​​ ទាហានកម្ពុជា​​កាលពីវេលាម៉ោង​​៩ព្រឹក​​ថ្ងៃទី​​២៦ មករា​ ២០១១ ​បង្ក​​​ឱ្យមានការ​ប្រទាំង​ប្រទើស​​ជាខ្លាំង​​ជាមួយទាហានកម្ពុជា ដែល​​លើក​កំលាំង​នៅ​បណ្តេញពួក​គេ​ចេញ ​ប៉ុន្តែ​​ពួកទាហានថៃ​​មិន​ចាកចេញ​ទេ ដូច្នេះ​​អាច​ធ្វើ​​ឱ្យ​ស្ថាន​ភាពយោធា​​ចាប់​ផ្តើម​​តានតឹង​​ជា​ថ្មី​ ម្តងទៀត ហើយ ។​
មន្ត្រីយោធា​​កម្ពុជា​​បាន​ឱ្យ​ដឹង​ថា ​ទាហាន​​ឈុត​ខ្មៅ​​ថៃ​រាប់​រយ​នាក់ពិតជា​បាន​មកឈរជើង​​​នៅ​ចំណុច​​ សំបុកឃ្មុំ​​​ប្រាកដ​​មែន គឺ​គេ​ចូល​​​ជ្រៅ​​ហួស​លេណ​ដ្ឋាន​ចាស់របស់ពួកគេ​ទៅទៀត​...​រហូត​​មកដល់​ លេណដ្ឋាន​​​​ចាស់របស់​កម្ពុជា​...​អាច​ថា យុទ្ធសាស្ត្រ​​​របស់​ពួកគេ​​​ទទួល​​បាន​ជោគ​ជ័យ​​ល្អ​ណាស់គឺ​ឈ្នះ​មិន​បាច់​ ប្រឹង ឈ្នះ​ដោយ​ត្រជាក់​​បំផុត​...​​គេ​លួង​​លោម​​កម្ពុជា​​​ដក​ទ័ព​ថយ លុះ​ពេល​ភ្លេច​ខ្លួន គេ​លួច​មក​ឈរ​ជើង​​នៅទីនោះ (លេណដ្ឋាន​របស់​​ទាហានកម្ពុជា) ហើយ​​ទាហាន​កម្ពុជា​​ពិបាក​បណ្តេញ​គេណាស់ ។​

​​ប្រភពដដែល​​បាន​​ឱ្យ​​ដឹង​ថា ឥឡូវនេះ​​ទាហាន​កម្ពុជា​​​កំពុង​លើក​គ្នា​​ទៅបណ្តេញ​​ឱ្យ​ទាហាន​ថៃ​​​ ទៅឈរជើង​នៅ​ខ្សែ​​ត្រៀម​ចាស់​​របស់ពួកគេ​វិញ​​ កុំ​ឈរ​ជើង​​ក្នុង​លេណដ្ឋាន​​របស់​​កម្ពុជា​តទៅទៀត ប៉ុន្តែ​​ទាហាន​ថៃ​​មិនទាន់​យល់​ព្រម​​នៅឡើយ​ទេ ធ្វើ​ឱ្យ​​​​ភាព​ចំរូង​ចំរាស់​​កាន់តែ​តាន​តឹង​​ឡើង ។ ​គេបាន​​បញ្ជាក់​​ថា កន្លែង​​សំបុក​ឃ្មុំ​នេះ​​កាលនៅ​តានតឹង​គឺទាហានថៃ​​ និងទាហាន​​កម្ពុជា​បាន​ជីក​ខ្សែ​ត្រៀម​​ទល់មុខគ្នា​នៅ​តាមខ្សែ​​ បន្ទាត់ព្រំដែន ដោយទុក​តំបន់​​ស ស្ថិត​នៅ​ចន្លោះ​​កណ្តាល​​ លុះ​ពេល​ស្ថានភាព​ធូរស្រាល​​ទាហាន​​ទាំង​​២​ក៏​ដក​ថយរៀង​​ៗខ្លួន​វិញ​...​ ស្រាប់តែ​​ឥឡូវ​​ទាហាន​​ឈុតខ្មៅ​​ថៃ​បាន​មក​ឈរ​ជើង​​នៅ​លើ​​ខ្សែ​ត្រៀម​​​ (លេណដ្ឋាន​) ចាស់​របស់កម្ពុជា​​តែ​ម្តង ។​

គួររំលឹក​ថា កាលពីថ្ងៃ​ទី​​​២៤ មករា ២០១១ កង​ទ័ព​ថៃ​​​បានទាមទារ​​ឱ្យភាគី​កម្ពុជា​​ដកស្លាក​សញ្ញា​​​ថ្ម​ដែល​ចារឹក​ថា