រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​វៀត​ណាម​ម្នាក់បានស្លាប់​ក្នុងមន្ទីរពេទ្យ​​កាល់ម៉ែត កាលពី​វេលាម៉ោង​៩​និង​​​៤០នាទី​យប់ថ្ងៃទី​​២៥ មករា ២០១១ ក្រោយពី​បុរសនោះត្រូវ​ប្រពន្ធ​​យកកាំបិត​​ចិត​បន្លែ​​ចាក់​ចំឆ្អឹង​ជំនីរ​ ខាង​ឆ្វេង​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៦០ ភូមិទួល​​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ។

មន្ត្រីនគរបាល​​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ដែល​រង​អំពើ​ហិង្សា​​ត្រូវប្រពន្ធ​​ចាក់ស្លាប់​នោះ​​មាន​ឈ្មោះ​​ តាំង ធីយ៉ុង ភេទ​ប្រុស អាយុ​​​៥១​ឆ្នាំ ​រីឯ​ប្រពន្ធ​​​ជាប់​​ចោទ​ត្រូវ​​បានឃាត់​ខ្លួន​ឈ្មោះ​​​ដាំង ធីហៀង អាយុ​​៥៣​ឆ្នាំ ស្នាក់នៅ​​ផ្ទះជួល​លេខ​៦០ ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។

យោងតាម​​របាយការណ៍​​​របស់​សមត្ថ​កិច្ច​​​បាន​ឱ្យ​​ដឹង ​ថា ​បុរស​​រងគ្រោះ​​ឈ្មោះតាំង​ ធីយ៉ុង ​​បានទៅ​​លួច​​លាក់​​​ទៅមានប្រពន្ធ​​​ចុង​នៅ​ឯ​ខេត្ត​ព្រៃ​វែង​អស់រយៈ​ពេល​ ជាង​២ឆ្នាំ​​ រហូត​​បានកូន​ប្រុស ម្នាក់ ទើប​​​មានអាយុជាង​មួយខែ ។ នៅ​ថ្ងៃ​កើតហេតុ​​​បុរស​តាំង ធីយ៉ុង បាន​​​​វិល​មក​លេង​ប្រពន្ធដើម​ ឈ្មោះដាំង ធីហៀង ​វិញ​ ។ ក្នុង​ឱកាស​​នោះ​បុរសជា​អតីត​ប្តី​​បានទិញ​​ស្រា​មួយ​លីត្រ​ផឹក​ជា​ មួយមិត្តភក្តិ​​ដែលធ្លាប់​រាប់​អាន​គ្នា​ តែ​ខណៈ​​​​ពេលកំពុង​​ផឹកស៊ីនោះក៏​​កើត​​ទំនាស់​ពាក្យ​សំដី​​​ជាមួយប្រពន្ធ​​ ដើម ។ រហូត​ក្លាយ​​​ជា​អំពើ​​​ហិង្សា​ បុរសរងគ្រោះ​​យក​ជ្រុញ​​បំរុង​​គប់ទៅលើ​​ប្រពន្ធ តែ​ត្រូវ​ស្ត្រី​​​​ជា​ប្រពន្ធ​ប្រតាយ​ប្រតប់​គ្នា​ បណ្តាល​ឱ្យ​​​​ត្រូវ​ចំ​មុខ​ប្រពន្ធ​​ទើប​​​ប្រពន្ធព្យាយាម​​កាន់កាំបិត​​ ចិត​បន្លែ​ការពារ​ខ្លួន កុំ​ឱ្យ​ប្តី​វាយ​​ តែ​​​បុរស​នោះ​នៅតែ​មាន​ះ​​រត់​ទៅ​រក​វាយ​​ប្រពន្ធ​​​ ក៏​ត្រូវ​ប្រពន្ធ​​​ចាក់ពីរ​កាំបិត​ ៕

http://kohsantepheapdaily.com.kh/art...25-213252.html