Apple បានធ្វើការបញ្ជាក់ប្រាប់ថា ពួកគេបានទិញយក SnappyLabs ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Software កាមេរ៉ា SnappyCam នៅលើ iOS ដែលអនុញ្ញាតឲ្យបណ្តាទូរស័ព្ទ iPhone អាចថតរូបបាន យ៉ាងលឿន បានដល់ ៦០ប៉ុស្តិ៍ ក្នុងមួយវិនាទី ឬ ៣០ប៉ុស្តិ៍ ក្នុងមួយវិនាទី ជាមួយនឹងកំរិតរីសូលុយហ្សិន អតិបរមា។

/

ល្បឿននេះគឺលឿនជាងច្រើនដង បើប្រៀបជាមួយចំនួន ១០ ប៉ុស្តិ៍ ក្នុងមួយវិនាទី របស់ iPhone 5s។ តំលៃក្នុងការទិញយកនេះ មិនត្រូវបាន Apple បង្ហើបឲ្យដឹងនោះទេ ហើយក៏មិនបានឲ្យដឹងពីមូលហេតុ ក្នុងការទិញយកក្រុមហ៊ុនខាងលើនោះដែរ ប៉ុន្តែទោះជាយ៉ាងណា អ្នកណាៗក៏អាចដឹង និងយល់បាន ដែរថា ពួកគេនឹងបំពាក់បច្ចេកវិទ្យា ដល់បណ្តាផលិតផលជំនាន់បន្ទាប់ៗ ក្នុងពេលអនាគតរបស់ខ្លួន យ៉ាងហោចណាស់ ក៏នៅលើ iPhone។

/ Software SnappyCam ត្រូវបានអភិវឌ្ឍដោយលោក John Papandriopoulos ហើយបានដាក់លក់នៅ លើ App Store ក្នុងតំលៃ ១ដុល្លារ និងធ្លាប់ទទួលបានតំណែង កំពូលតារាង នៃបណ្តាផលិតផលលក់ ដាច់បំផុតនៅ ៩ប្រទេសផ្សេងៗគ្នា ផងដែរ។ បច្ចុប្បន្ន Software នេះត្រូវបានគេដកចេញពី App Store ហើយ៕

ប្រែសម្រួល៖ សិលាប្រភព៖ tinhte