ជំនួសឲ្យអេក្រង់ Full HD 5,2 inch ដូចព័ត៌មានចចាមអារាមកាលពីលើកមុន នេះគឺជាគំរូស្មាតហ្វូនថ្មីបំផុតរបស់ Google ដែលនឹងមានការផ្លាស់ប្តូរខ្លះៗពីកំរិតពន្លឺ និងទំហំខ្នាតប្រវែង។

ជាក់ស្តែង Nexus 5 អាចនឹងប្រើប្រាស់អេក្រង់បច្ចេកវិទ្យា IPS ជាមួយទំហំ 4,5 inch រួមជាមួយកំរិតពន្លឺ 720។ តាមប្រភពបានឲ្យដឹងថា ការដែល Google បន្ថយកំរិតពន្លឺ និងខ្នាតប្រវែងទៅលើផលិតផលថ្មីរបស់ខ្លួន គឺដើម្បីសន្សំសំចៃថ្ម។ ក្រៅពីនេះ កត្តានេះនឹងធ្វើឲ្យ Nexus 5 មានទម្ងន់ស្រាលជាងមុន និងបង្កលក្ខខណ្ឌងាយស្រួលដល់ការអាប់ហ្គ្រេដ ឲ្យកាន់តែល្អជាងមុនលើបណ្តាកម្មវិធី ពាក់ព័ន្ធនឹងកាមេរ៉ា។

ស្តីពីរូបសណ្ឋានវិញ Nexus 5 អាចនឹងប្រើប្រាស់ Chip Qualcomm Snapdragon 600 QuadCore ល្បឿន 1,5 GHz និង ថ្ម 2.800 mAh មិនមែន 3.140 mAh ទេ។ មេម៉ូរីក្នុងរបស់ស្មាតហ្វូននៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ ដោយគ្រាន់តែដឹងថាវាមិនមានរន្ធសំរាប់បន្ថែមមេម៉ូរីក្រៅទេ។

/

សំរាប់ camera, ស្មាតហ្វូនជំនាន់ថ្មីរបស់ Nexus ត្រូវបានគេកំនត់ថានឹងប្រើ Sensor CCD 9 megapixel។ នេះគឺជាសកម្មភាពចម្លែកមួយពីខាង Google ដោយសារស្ទើរតែទាំងអស់ ស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះ សុទ្ធតែប្រើ Sensor CMOS ដែលមានល្បឿនលឿនជាង ប្រើប្រៀបនឹង CCD។ មុននេះ ព័ត៌មានចចាមអារាមជាច្រើនបានឲ្យដឹងថា Nexus 5 អាចនឹងប្រើកាមេរ៉ា ដែលមាន Sensor បីជាន់ ផលិតដោយ Nikon ៕

ដោយ៖ សិលាប្រភព៖ VE