ការដោះសោរ(Unlock) iPhone តែងតែជា “ក្តីប្រាថ្នា” មួយរបស់អ្នកប្រើប្រាស់ iOS ទាំងអស់។តាមប្រភពព័ត៌មានថ្មីៗនេះពីក្រុមអភិវឌ្ឍន៍ The Chronic បានឲ្យដឹងថាសំរាប់ Version jailbreak untethered iPhone 5/4S នឹងត្រូវរង់ចាំយូរទៀតទើបបង្ហាញខ្លួន។ ប៉ុន្តែពេលនេះ យើងនឹងមិនត្រូវបានរង់ចាំយូរទៀតឡើយ។

តាមព័ត៌មានថ្មីបំផុតបានឲ្យដឹងថា Version jailbreak iOS 6 មួយនៅលើ iPhone 5 អាចនឹងត្រូវបង្ហាញខ្លួនតែក្នុងរយះពេលពីរសប្តាហ៍ទៀតតែប៉ុណ្ណោះ នេះបើតាមការចែករំលែកពី website AutoWorldNews។ ក្រុមអភិវឌ្ឍន៍ Dream នៅពេលថ្មីៗនេះបានប្រកាសថា ពួកគេនឹងបង្ហាញខ្លួនVersion jailbreak ដល់ iPhone5, iPhone 4S និង iPad នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះ។ ប្រសិនបើនេះជាការពិត វាពិតជាព័ត៌មានដ៏រីករាយមួយ ដល់សហគមន៍អ្នកប្រើប្រាស់ iPhone 5 ក៏ដូចជាបណ្តាឧបករណ៍ iOS 6 នៅពេលបច្ចុប្បន្ននេះ៕
ប្រភព៖ សិលាប្រភព៖ k14