នៅ Premier league ក្លឹបកាំភ្លើងធំ និង ក្លឹបតោខៀវ មិនទាន់បានបំពេញនូវការចង់បានរបស់អ្នកគាំទ្រឡើយ។ហេតុនេះហើយវាគ្មានអ្វីដែលត្រូវបារម្ភច្រើនសំរាប់ការប្រកួតរវាងក្រុមទាំងពីរនេះទេ។
Arsenal ត្រូវបង្ហាញភាពខ្លាំងរបស់ខ្លួនទោះជាត្រូវបានគេវាយតំលៃថាជាក្រុមមួយក្នុងចំនោមTOP 4 របស់បាល់ទាត់អង់គ្លេស The Gunnersមិនទាន់បានបំពេញភារកិច្ចជាក្រុមខ្លាំងក្នុងចំនោមក្រុមខ្លាំងទាំងបួននៅPremier League ឡើយ។
មុនពេលចូលប្រកួតនៅវង់ទី35 ជាមួយChelsea, The Gunners ឈ្នះក្រុមដែលតាមពីក្រោយតែ5 ពិន្ទុប៉ុណ្ណោះ, ប៉ុន្តែគំលាតខាងលើនេះមិនបានធ្វើអោយគ្រូបង្វឹកWenger មានអារម្មណ៏ធូរស្រាលឡើយ។ការប្រកួតនៅសល់4ប្រកួតទៀត ប៉ុន្តែលទ្ធផលដែលមិនចង់បានអាចនឹងធ្លាក់ដល់ក្លឹបកាំភ្លើងធំ។ក្នុងករណីចាញ់Chelsea ក្រោយ 90 នាទីដែលជិតមកដល់នៅEmirates, Arsenal អាចនៅមានតែ2ពិន្ទុលើសក្លឹបChelseaដែលកំពុងតាមពីក្រោយ, ក្នុងពេលការប្រកួតនៅសល់ដល់3 ប្រកួតទៀតឯណោះ។ភារកិច្ចដែលត្រូវប្រកួត play-off ដើម្បីដណ្តើមសំបុត្រមានសិទ្ធិទាត់នៅ Champions Leagueកំពុងតែធ្វើអោយArsenal មានការព្រូយបារម្ភយ៉ាងខ្លាំង៕

កីឡាករប្រកួត៖Arsenal: Szczesny, Sagna, Koscielny, Vermaelen, Santos, Ramsey, Song, Rosicky, Walcott, Van Persie, GervinhoChelsea: Cech, Bosingwa, Cahill, Terry, Cole, Lampard, Essien, Ramires, Mata, Sturridge,Torres
ដោយ៖ និស្ស័យប្រភព៖ 24