បណ្តាឧបករណ៍ Galaxy របស់ Samsung ក្នុងរយះពេលកន្លងទៅមិនយូរប៉ុន្មាននេះ សុទ្ធតែត្រូវបានអតិថិជនមិនមានការសប្បាយជិត ដោយសារតែការរចនាម៉ូត ផ្នែកគែមៗមានរាងមូលខ្លាំងពេក។ ជាក់ស្តែង រឿងគ្រប់យ៉ាងនឹងអាចមានការផ្លាស់ប្តូរក្នុងពេលអនាគត ពេលដែលគណនីTwitter @eveleaks បានបង្ហាញពីរូបភាពមួយស្តីពីទំនោរនៃការរចនាម៉ូតថ្មី សំរាប់ស្មាតហ្វូន ដែលត្រូវបានចចាមអារាមចេញពី SamMobile។ តាម SamMobile នេះគឺជារូបភាពនោះគំរូម៉ូតនៃ Galaxy S4 ប៉ុន្តែមិនអាចលេចចេញជារូបរាងជាក់ស្តែង។

/

គំរូនៃការរចនាម៉ូតរបស់ Galaxy S4

ចចាមអារាមនៃការរចនាម៉ូតនេះ មានរូបរាងសក្តិសមសំរាប់បុរសប្រើជាង បើប្រៀបជាមួយរូបរាងGalaxy S4 បច្ចុប្បន្ននេះ។ មិនយល់ថា ព្រោះតែហេតុអ្វីបានជា Samsung មិនប្រើប្រាស់គំរូរចនាម៉ូតនេះ ដល់ស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួន។ ប្រាកដជាមនុស្សជាច្រើនមានការសោកស្តាយណាស់ហើយ ពេលដែលគំរូនៃការរចនាម៉ូតខាងលើ មិនអាចលេចចេញជាការពិត នៅលើ Galaxy S4។ជាក់ស្តែង យើងនៅតែសង្ឃឹមថា Samsung នឹងយកចិត្តទុកដាក់ពីតម្រូវការរបស់អតិថិជន ហើយនឹងមានការផ្លាស់ប្តូរ ការរចនាម៉ូតសំរាប់ផលិតផលស៊េរីខ្ពស់បន្ទាប់ ដែលក្នុងនោះសង្ឃឹមថាការផ្លាស់ប្តូរ នឹងមាននៅលើ Galaxy Note III ដំបូងគេទៅចុះ។

/

រូបភាពចចាមអារាមរបស់ Galaxy Note III

អានព័ត៌មានស្តីពីរូបភាពចចាមអារាមរបស់ Galaxy Note III កាលពីប៉ុន្មានថ្ងៃមុន, សូមចុចត្រង់នេះ!

ដោយ៖ សិលាប្រភព៖ K14