ព័ត៌មានកីឡា៖ កីឡាករ De La Hoya ដែលបានចូលនិវត្ដហើយនោះ ត្រូវ Floyd បោះពាក្យយល់ព្រមផ្ដល់ឱកាសឲ្យត្រលប់មកសងសិកវិញ ប្រសិនជាកីឡាករមានបំណងមិនអស់ចិត្ដ ចង់ប្រកួតជាថ្មី។ ប៉ុន្ដែគួរឲ្យស្ដាយកីឡាករ De La Hoya មិនចង់ប្រកួតជាមួយ Floyd ទៀតនោះទេ ។
កីឡាករ De La Hoya បានឆ្លើយបដិសេធនូវបំណងរបស់ Floyd ដែលចង់ប្រកួតជាមួយ កីឡាករនាខែកញ្ញាខាងមុខនេះ ដោយអះអាងថារូបលោកគឺមិនចង់ប្រកួតជាមួយ Floyd ទៀតឡើយដោយហេតុខ្លួនលោក ពេលនេះ បានចូលនិវត្ដន៍ទៅហើយ ហើយម្យ៉ាងវិញទៀត ក៏មានអាជីពថ្មីសម្រាប់ខ្លួនឯង ត្រូវបំពេញដោយខានមិនបានទៀតផង ។ កីឡាករ De La Hoya បានបើកក្រុមហ៊ុន មួយឈ្មោះថា Golden Boy Promotions ហើយក៏សម្រេចដកខ្លួនពីអាជីពវិស័យកីឡា ត្រឹមអាយុ ៤១ ឆ្នាំ។
De La Hoya បានទទួចថា ខ្ញុំឮសូរ Floyd ចង់ផ្ដល់ឱកាសឲ្យខ្ញុំប្រកួតជាមួយគេម្ដងទៀត ព្រោះថាខ្ញុំធ្លាប់ចាញ់គេម្ដងរួចទៅហើយ ហើយក៏គួតែប្រកួតម្ដងទៀតដែរ។ ប៉ុន្ដែសម្រាប់ខ្ញុំគឺយល់ថា វាមិនចាំបាច់អ្វីនោះទេ ព្រោះខ្ញុំបានចាកចេញពីអាជីពនេះ អស់រយៈពេលមួយឆ្នាំទៅហើយ។ មានកីឡាករជាច្រើនចង់ប្រកួតកួតជាមួយគេច្រើនណាស់ ប៉ុន្ដែហេតុអ្វីបានជាគេមិនចង់ ប្រកួតទាល់តែសោះ យ៉ាងណាមិញដូចជា Golovkin ប៉ាក់គីអៅ និង Khan ជាដើម ពួកគេសុទ្ធតែជាកីឡាករ ដែលត្រៀមខ្លួនជាស្រេច ចំពោះ ការឆ្លើយតបចំលើយវិជ្ជមានរបស់ Floyd ។
ការប្រកួតជាមួយ Floyd មានឱកាសអាចរកប្រាក់ចំណូលបានច្រើនណាស់ ប៉ុន្ដែ De La Hoya បែជាបដិសេធ ទៅវិញ។ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទៀត ដូចជាអ្វីដែលកីឡាករបានលើកឡើងថា មានដៃគូរជាច្រើនចង់ប្រកួតជាមួយ Floyd ប៉ុន្ដែគេបែជាមិនខ្វល់ធ្វើហីៗ ទៅវិញ ខណៈដែលចាប់អារម្មណ៍ចង់ប្រកួតជាមួយ កីឡាករដែលចូលនិវត្ដន៍ហើយទៅវិញ។



ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingnews24