/ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានប្រកាសថា ក្លឹមនីមួយៗត្រូវមានចំនួនកីឡាករ ក្រោម ២៣ រូប ចំពោះការប្រកួតកីឡា Olympic ផ្នែកបាល់ទាត់ នៅ​រដូវក្តៅនេះ។ អត្តន័យរបស់ចំណងជើងនេះបានចុះផ្សាយដោយ football's world governing body កាលពីថ្ងៃសុក្រ​ ជារឿងផ្ទុយគ្នានឹងក្រុម Barcelona បានឈ្នះនូវរឿងក្តីមួយក្នុងឆ្នាំ ២០០៨ អំពីការប្រឆាំងដកបេកភាពកីឡាករ Lionel Messi ក្នុងការប្រកួតនៅទីក្រុង Beijing ។ វាមានន័យថា FIFA នឹងមិនដកការសម្រេចចិត្តចំពោះក្លឹមទាំងអស់ឡើយ ជាឧទាហរណ៍ មួយចំពោះក្រុម Arsenal ត្រូវធ្វើការសម្រេចចិត្តថាតើគួរអោយ Jack Wilshere ឬ​ Aaron Ramsey ជាអ្នកលេងអោយក្រុម British។ សេចក្តីប្រកាសមួយរបស់ FIFA មានន័យ​ដូច​ ខាង​ក្រោម នាយកប្រតិបត្តិបានសម្រេចជំរុះកីឡាករក្នុងក្លឹមនីមួយៗមានចំនួនត្រឹមក្រោម ២៣​ រូប ចំពោះការប្រកូតកីឡា Olympic ផ្នែកបាល់ទាត់ ជាកំហិត​​។ តុលាការបានវិនិច្ឆ័យអោយក្រុម Barcelona ឈ្នះក្តីឆ្នាំ ២០០៨ ដោយសំអាងលើហេតុផល​ថាការប្រកួតកីឡា Olympic គឺមិនមានកំណត់នៅក្នុងកាលបរិច្ឆេទជាអន្តរជាតិទេ ដូចនេះ ក្លឹបនៅតែអាចអនុញ្ញាតិអោយកីឡាករ Messi ចូលលេង ហើយកីឡារកររូបនេះទទួលបាន មេដាយមាសថែមទៀត។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិដឹងច្បាស់ថា ច្បាប់មួយនេះនឹងបកមកប្រឆាំងវិញ ពីព្រោះថាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិខ្លួនឯងផ្ទាល់មិនទាន់បានរៀបចំច្បាប់មួយ នេះអោយច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ការជំរុះកីឡាករនៅឡើយ។ សមាគមកីឡាបាល់ទាត់បានប្រាកដថា គ្រូបង្វឹក Team GB របស់ Stuart Pearce នឹងមិន ធ្វើការជ្រើស​រើសកីឡាករណាមួយឡើយអោយក្រុម British ប្រសិនបើពួកគេនៅក្នុងក្រុម England ក្នុងការប្រកួត Euro 2012។ ក្រុមនីមួយៗត្រូវមានចំនួនកីឡាករក្រោម ២៣ រូប និងបូកជាមួយកីឡាករលើសអាយុ ប្រកួតចំនួន៣ នាក់ទៀត។ ដោយ៖ រិទ្ធិ