World Cup សម្រាប់ឆ្នំា ២០១៣ នឹងរៀបចំឡើងនៅចក្រភពអង់គ្លេស (United Kingdom) នេះបើតាមសហព័ន្ធកីឡាបាល់អោបអន្តរជាតិបានបញ្ជាក់ប្រាប់។
ប្រទេសអូស្ត្រាលីបានបង្កើតអោយមានការដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះមួយផ្សេង ទៀតក្រោយពីបានទទួលជោគជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់កាល ពីឆ្នាំ២០០៨ក្នុងការដៃថ្លៃនេះ ចក្រភពអង់គ្លេស (UK) ជាអ្នកទទួលបាន ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃ ពុធ។ អ្នកដឹកនាំកម្មវិធីបានជួបប្រជុំគ្នា នៅប្រទេសសិង្ហបុរីដើម្បីពិភាក្សាគ្នាអំពីការរៀបចំកាល បរិច្ឆេទនៃការប្រារព្ធកម្មវិធី World Cup ឆ្នាំ ២០១៣ ដើម្បីកុំអោយដំណាលថ្ងៃគ្នាជាមួយ កីឡា Olympic។ លោក Richard Lewis អនុប្រធានសហព័ន្ធកីឡាបាល់អោបអន្តរជាតិ និងជានាយកប្រតិ បត្តិរបស់ Rugby Football League បាននិយាយថា វាគឺជាការលើកស្ទួយវិស័យកីឡា បាល់អោបមែនទែនដែលធានាដល់ការប្រារព្ធ World Cup ឆ្នាំ ២០១៣។ ខ្ញុំគិតថាការប្រកួតកីឡាកាលពី ២០០៨ ពិតជាទទួលបាននូវភាពជោគជ័យយ៉ាងធំធេង ហើយគោលបំណងរបស់ពួកយើងគឺធ្វើការពង្រឹងបន្ថែមពីលើភាពជោគជ័យនេះ និងនាំ យកនូវការប្រកួតដែលមានអត្តប្រយោជន៍ ព្រមទាំងលើកតម្កើងកិត្យានុភាពកីឡាបាល់ អោបអន្តរជាតិទៅថ្ងៃអនាគតផងដែរ។ ដោយ៖ រិទ្ធិ