ក្រុម Vissel Kobe របស់ ក្លឹប J.League Division 1 បានបង្កើតទំនាក់ទំនងការរកស៊ីមួយជា មួយ​ក្រុម Chonburi FC របស់ប្រទេសថៃ។

/

ការរកស៊ីនេះគឺជាដំណើរមួយថ្មីចុងក្រោយរបស់ J.League ដើម្បីពង្រីកទំនាក់ទំនងទៅកាន់ ប្រទេស​នៅអាស៊ីអាគ្នេយ៍។ លោក Koichi Kanaya ជាប្រធានរបស់ក្រុម Vissel បាននិយាយថា ក្នុងនាមជាសមាជិកក្រុម ដែល​មានឆន្ទះ យើងមិនត្រឹមតែពង្រីកទំនាក់ទំនងជាមួយប្រទេសជប៉ុនប៉ុណ្ណោះទេគឺ តែ យើងនឹងបង្កើតទំនាក់ទំនងនៅជុំវិញពិភពលោក។ លោកបន្តថា ការផ្សារភ្ជាប់ទំនាក់ទំនង នេះគឺអាចជួយគ្នាទៅវិញទៅមកដើម្បីអោយក្រុ​មទាំងពីរមានការរីកចំរើន។ ការធ្វើជំនួញនេះនឹងអាចផ្តល់លទ្ធភាពដល់កីឡាករ ក៏ដូចជាបុគ្គលិក គ្រប់កំរិតទាំងអ្នក ជំនាញ និងយុវជន ក៏ដូចជាក្រុមកីឡាដែលជាសម្ព័ន្ធមិត្ត ដោយការបង្កើតនូវសាលា បង្ហាត់កីឡាករបាល់ទាត់ថ្មីមួយ ព្រមជាមួយឱកាសសម្រាប់ទីផ្សារផងដែរ។ លោក Wittaya Khunpluem មេដឹកនាំក្រុម Chonburi FC បានមានប្រសាសន៍ថា យើងមាន ​គំនិតក្នុងការអភិវឌ្ឍន៍ក្លឹបបង្ហាត់គ្រប់កំរិតនេះជាច្រើនឆ្នាំមកហើយ។ នេះជាប្រវត្តិសាស្ត្រនៃ ការចាប់ផ្តើមរបស់ពួកយើង។ លោក Wittaya Khunpluem ថ្លែងថា ៖ យើងពិតជាមានការរីករាយយ៉ាងក្រៃលែង ដោយ បានសហការណ៍ជាមួយក្រុមលំដាប់ខ្ពស់ដូចជាក្រុម Vissel Kobe ហើយខ្ញុំសង្ឃឹមថា យើង នឹងឆ្លៀតឱកាសប្រើប្រាស់ទំនាក់ទំនងនេះក្នុង​ការបង្កើនគុណភាពនៃសមាជិកក្រុមម្នាក់ៗ ក៏ដូចជាក្រុមទាំងមូលផងដែរ៕

ដោយ៖ រិទ្ធិ