
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ មករា ២០១១ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឧត្តមសេនីយ៍ទោស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំដុតកំទេចចោលនូវទំនិញក្លែងក្លាយ និងខូចគុណភាព៦មុខ ស្មើនឹង២១តោន និង១៩៥គីឡូក្រាម និងសំបកវេចខ្ចប់ជាង១តោនផងដែរ នៅបុរីវប្បធម៌ស៊ុយ សុផាន ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ទំនិញដែលដុតបំផ្លាញនៅពេលនេះ មានដូចជា ថ្នាំភ្នែកចំនួន២៩.៤០០ដប កាហ្វេសម្រកទំងន់ និងកាហ្វេចំរុះផ្សេងៗមាន៥ប្រភេទចំនួន១.០១៤កេស ថ្នាំលើសឈាម២៥កេស កៅអៀក១៨៩កេស ឱសថបុរាណ និងសម័យចិនចំរុះមាន៦ប្រភេទ ចំនួន៥១៩កេស ១៣៣ប្រអប់ ៦០០ដប និង១៥០ទីប មេស្រាចំនួន១១០កាន ស្មើនឹង៣.៣០០លីត្រ ។
លោកវរសេនីយ៍ទោឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាល-សរុបនៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឱ្យដឹងថា នេះជាលើកទី៨ហើយ ដែលសមត្ថកិច្ចបានធ្វើការដុតបំផ្លាញទំនិញខូចគុណភាព និងទំនិញនាំចូលដោយខុសច្បាប់ ដោយកាលពីឆ្នាំ២០១០ សមត្ថកិច្ចយើងបានដុតបំផ្លាញចំនួន៧លើករួចមកហើយ ៕
http://kohsantepheapdaily.com.kh/art...25-005818.html