រហូតមកដល់ពេលនេះប្រាកដជាគ្មានអ្នកណាដែលថាមិនស្គាល់ Siri ជាកម្មវិធីអន្តរកម្មលើ
សំលេងនិយាយរបស់ Apple ទៀតនោះទេ។ ថ្វីត្បិតតែ Siri គឺជាមុខងារកម្មសិទ្ធិមួយដែល
មានតែនៅលើ iPhone 4S ក៏ដោយ ប៉ុន្តែជាក់ស្តែងប្រភពដើមរបស់ Siri នេះមិនមែនជារបស់
Apple នោះឡើយ។ Siri ត្រូវបានដាក់ឈ្មោះដោយលោក Dag Kittlaus ជាជនជាតិ ណវ៉េស
អាយុ ៤៤ ឆ្នាំនិងជាអ្នកបង្កើតឡើងនូវក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍន៍លើមុខងាររបស់កម្មវិធី
នេះ។ ផ្នត់គំនិតរបស់ក្រុមហ៊ុន Dag Kittlaus បានធ្វើអោយលោក Steve Jobs មានការពេញ
ចិត្តជាខ្លាំង ពេលនោះអតីត CEO របស់ Apple លោក Steve Jobs ក៏បានទិញបន្តនូវក្រុមហ៊ុន
របស់ Dag Kittlaus ក្នុងតំលៃ ២០០ លានដុល្លាអាមេរិកដើម្បីនាំយកមុខងារដ៏អស្ចារ្យនេះចូល
ទៅក្នុងទូរស័ព្ទ iPhone 4S របស់ខ្លួន។
មកដល់ចំណុចនេះមានប្រការមួយដែលគួរអោយចាប់អារម្មណ៍បំផុត នោះគឺ Steve Jobs
មានអារម្មណ៍ថាមិនពេញចិត្តនឹងឈ្មោះ Siri នេះទេ ពីព្រោះឈ្មោះនេះមិនសមស្របទៅតាម
របៀបនៃការដាក់ឈ្មោះអោយសមិទ្ធិផលទាំងឡាយរបស់ Apple ដែលតែងតែមានអក្សរ i
នាំមុខឈ្មោះសមិទ្ធិផលជានិច្ចនោះ។ ប៉ុន្តែទីបំផុតឈ្មោះ Siri នៅតែត្រូវបានបង្ហាញវត្តមាន
នៅលើសមិទ្ធិផល iPhone 4S ដដែល ដោយសារតែ Apple មិនអាចរកឈ្មោះណាមួយផ្សេង
អោយល្អមកជំនួសបានឡើយ។
លោក Dag Kittlaus បានអោយដឹងពីមូលហេតុដែលគាត់ដាក់ឈ្មោះថា Siri នេះ៖ ខ្ញុំបានធ្វើ
ការងារជាមួយស្ត្រីម្នាក់មានឈ្មោះថា Siri នៅក្នុងប្រទេស ណវ៉េស និងចង់យកឈ្មោះនេះ
ទៅដាក់អោយកូនស្រីរបស់គាត់ និងឈ្មោះ Domain របស់ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះអ្នកប្រើ
ប្រាស់ជាច្រើនក៏ចង់បានឈ្មោះមួយដែលសាមញ្ញនិងស្រួលចាំផងដែរ ដូច្នេះ Siri គឺជាឈ្មោះ
មួយដែលមានលក្ខណៈដូច្នេះឯង។
ករណីមួយផ្សេងទៀតនោះគឺ Siri តាមភាសា ណវ៉េស ប្រែថាទីប្រឹក្សាដ៏ស្រស់ស្អាតនាំយើង
ទៅរកជោគជ័យ ហើយអត្ថន័យនេះក៏មានលក្ខណៈសមស្របបំផុតជាមួយមុខងារក៏ដូចជា
ការចង់បានរបស់ Apple នៅពេលបង្កើត Siri នេះផងដែរ។
នៅក្រោយពេលក្រុមហ៊ុនរបស់ Kittlaus ត្រូវបាន Apple ទិញយកកាលពីឆ្នាំ ២០១០ រួចមក
លោក Dag Kittlaus ក៏បានក្លាយជាប្រធានដឹកនាំរបស់ក្រុមធ្វើការអភិវឌ្ឍន៍កម្មវិធីអន្តរកម្ម
សំលេងនិយាយរបស់ Apple ។ ប៉ុន្តែក្រោយមកលោកក៏បានលាឈប់ពីការងារបន្ទាប់ពីទូរ
ស័ព្ទ iPhone 4S ត្រូវបានដាក់បង្ហាញវត្តមាន៕
ប្រភព៖ PhoneArena
ដោយ៖ រស្មី