រាជធានីភ្នំពេញ ៖ កំលាំង​សណ្តាប់ធ្នាប់​​​ខណ្ឌ​ដូនពេញ​​ដឹកនាំដោយ​លោក​​គឹម វុត្ថា ​សហ​ការ​ជាមួយ​សង្កាត់ស្រះចក វត្តភ្នំ ​ចតុមុខ និង​ជ័យ​ជំនះ​​ បាន​ចុះ​​ប្រមូល​ជនអនាថា និង​ក្រុម​ហិត​កាវ កាលពីវេលាម៉ោង​​១០​យប់ថ្ងៃទី​​១៦ មករា ​២០១១ ។ លោកគឹម វុត្ថា ​ប្រធានសណ្តាប់ធ្នាប់​​​ខណ្ឌ​ដូនពេញ បាន​ឱ្យ​​ដឹ​​វត្តភ្នំ ជា​ង​ថា ​យោ​ងតាម​​បទ​បញ្ជា​​​​សាលា​​រាជធានីភ្នំពេញ​​​ និង​តាម​​​ការ​ចង្អុល​​បង្ហាញ​​ពីលោកអភិបាល​​ខណ្ឌ​ដូនពេញ ​បាន​ដាក់​ផែន​ការ​​ចុះប្រមូល​​ជនអនាថា ស្រ្តី​រកស៊ី​ផ្លូវភេទ និង​ក្មេង​ហិត​កាវ តាម​ផ្លូវ​​សាធារណៈ​​ ក៏ដូចជា​​តាម​រមណីយដ្ឋានប្រចាំ​​ មិន​ថា​យប់ ឬ​ថ្ងៃ​​នោះ​ទេ ស្រប​តាប​ផែន​ការ​​គោល​នយោបាយ​​​​របស់​​ក្រសួង​មហាផ្ទៃ​​ឱ្យអនុវត្ត​​​ភូមិ​សង្កាត់​​មាន​សុវត្ថិ​ភា ព ។
ជាក់ស្តែង​​ ​នៅយប់ថ្ងៃ​​​ទី​​១៦ មករា ​២០១១ ​កំលាំង​​សណ្តាប់ធ្នាប់​​ខណ្ឌ​​​សហការ​ជាមួយ​សង្កាត់​ស្រះចក វត្តភ្នំ ចតុមុខ និង​​ជ័យ​ជំនះ​ បាន​ឃាត់​ខ្លួន​​​មនុស្ស​ចំនួន​១៦​នាក់ ក្នុង​នោះ​ក្រុម​​​ហិត​កាវ​ចំនួន​៤នាក់ ហើយ​​១២នាក់​ទៀត​​ជា​​ជនអនាថា ស្នាក់នៅ​​​តាមផ្លូវ​​សាធារណៈ ។ ​ជន​ទាំង​នេះ​​ត្រូវ​បាន​ធ្វើការ​​ប្រគល់​​ឱ្យ​​ទៅមន្ទីរ​​សង្គម​កិច្ច​​រាជ​ធានីភ្នំពេញ ​កាលពីព្រឹកថ្ងៃទី​​១៧ មករា ២០១១ ។ ​សូមបញ្ជាក់​ថា រយៈ​ពេល​ចាប់ពីថ្ងៃទី​​១ មករា ​២០១១ ដល់ថ្ងៃទី​១៧ មករា ​នេះ សាលា​​ខណ្ឌ​ដូនពេញ ​​បាន​ប្រមូល​ជនអនាថា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​និង​ក្រុមក្មេង​ហិត​កាវ​​​បាន​ចំនួន​​១១០​នាក់​​ហើយ ​​និង​បន្តប្រមូល​​តទៅទៀត ៕