បន្ទាប់ពីអាមេរិច ប្រទេសចិន គឺជាទីផ្សារមួយ ក្នុងចំណោមទីផ្សារមួយចំនួនទៀត ដែលមានលក់ Lumia 1020 លឿនជាងគេ។ កំពូលស្មាតហ្វូនកាមេរ៉ារបស់ Nokia ទើបតែបានដាក់លក់ជាផ្លូវការនៅលើទឹកដីដែលមានប្រជាជនច្រើនជាងគេនេះ ទាំងម៉ូដែល Lock និងម៉ូដែល Unlock។

ក្នុងនោះ ប្រព័ន្ធទូរស័ព្ទចល័ត China Unicom ទើបតែបានដាក់លក់ស្មាតហ្វូននេះ ក្នុងតំលៃ 5.999Yuan (ប្រហែល 980 USD) សំរាប់ម៉ូដែល Unlock។ តំលៃលក់នេះ គឺស្មើជាមួយនឹងតំលៃលក់របស់iPhone 5 32 GB នៅប្រទេសចិន។ ក្រៅពីនេះ អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត China Unicom អាចធ្វើការជ្រើសរើសនូវវិធីទីពីរ ក្នុងការទិញស្មាតហ្វូននេះ គឺ ឲ្យលុយមុនចំនួន 999 Yuan (163 USD) និងចុះកិច្ចសន្យារយះពេល បីឆ្នាំជាមួយប្រព័ន្ធទូរស័ព្ទនេះ។ ឧបករណ៍ Camera Grip ជាមួយនឹងថ្មអាចពន្យាពេលប្រើបានយូរ និងប៊ូតុងថតរូប ក៏ត្រូវបានដាក់លក់ក្នុងតំលៃប្រហែលជាង 80 USD ។ បន្ទាប់ពី China Unicom ប្រព័ន្ធទូរស័ព្ទចល័តធំបំផុតពិភពលោកគឺ China Mobile ក៏នឹងមានធ្វើការចែកចាយស្មាតហ្វូនខាងលើនេះ ផងដែរ។

/

Lumia 1020 លេចធ្លោជាមួយកាមេរ៉ា PureView 41 megapixel រួមនឹងអំពូល flash Xenon។ ជាមួយនឹងកាមេរ៉ាទំហំធំ រួមផ្សំជាមួយ Application ថតរូប Camera Pro ដែលមានការបញ្ជាងាយស្រួល គុណភាពនៃរូបភាពដែលថតចេញពីកាមេរ៉ា Lumia 1020 ពិតជាច្បាស់ល្អ ជាងបណ្តាម៉ាស៊ីនថតរូប ធម្មតាៗសព្វថ្ងៃនេះទៅទៀត។

ក្រៅពីកាមេរ៉ាយក្ស ម៉ូដែលនេះក៏បានបំពាក់នូវរូបសណ្ឋានខ្ពស់គួរសម ជាមួយនឹង Chip Dual Coreល្បឿន 1,5 GHz, អេក្រង់ 4,5 inch HD, RAM 2 GB និងប្រើ Windows Phone 8៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zng