យោងតាមទិន្ន័យចេញដោយសាកលវិទ្យាល័យ Johns Hopkins ចំនួនអ្នកស្លាប់ដោយសារវីរុសខូរ៉ូណា ឈានដល់ ២០០.០០០ នាក់ ។

ពលរដ្ឋប្រមាណជាង ៦.៨ លាននាក់ ត្រូវបានគេដឹងថា បានឆ្លងវីរុសខូរ៉ូណា នៅសហរដ្ឋអាមេរិក ដែលចំនួននេះ ច្រើនជាងចំនួនអ្នកឆ្លង នៅក្នុងប្រទេសដទៃទៀត ។ ចំនួនឆ្លងដ៏សម្បើមនេះ កើតឡើងចំពេលកើនឡើង ការឆ្លង នៅក្នុងរដ្ឋជាច្រើនទៀតរួមទាំង រដ្ឋ North Dakota និងរដ្ឋ Utah ។

/

លោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ថ្មីនេះ គឺជារឿងមួយគួរតក់ស្លត់ និងបានអះអាងបញ្ជាក់ថា ចិនគួរតែបានបញ្ឈប់ការឆ្លងវីរុសនេះ ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍ទិន្ន័យអ្នកស្លាប់ថ្មី ២០០.០០៥ កាលពីថ្ងៃអង្គារ ។ សាកលវិទ្យាល័យនេះ បានប្រមែប្រមូលទិន្ន័យឆ្លងវីរុសខូរ៉ូណា ទូទាំងសកលលោក និងនៅសហរដ្ឋអាមេរិក ចាប់តាំងពីការរីករាលដាល បានចាប់ផ្ដើមនៅចុងឆ្នាំមុន ។ ករណីឆ្លងដំបូង នៅសហរដ្ឋអាមេរិក ត្រូវបានអះអាងបញ្ជាក់ នៅក្នុងមករា ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC