ភ្នំពេញ*៖ តាមមន្ត្រីនគរបាលប៉ុស្តិ៍ ទន្លេបាសាក់ បានឱ្យដឹងថា អ្នកបើករថយន្ត បុកបង្គោលភ្លើងនៅខាងមុខវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ នេះ គឺជានិស្សិតស្រីនៅសាកលវិទ្យាល័យ បៀលប្រាយ ឆ្នាំទី៤ ។

សមត្ថកិច្ចបានឱ្យដឹងថា និស្សិតស្រីរូប នេះ មានឈ្មោះ សោ សុធីតា អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៨ែៀ ផ្លូវលេខ១៣៨ ក្រុមទី៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រួមទាំងមិត្តភក្តិរបស់គេស្រី-ប្រុស ២នាក់ ផ្សេងទៀត បានបើករថយន្តឡើងលើសួន ច្បារ នៅខាងមុខរដ្ឋសភា ហើយជ្រុលចង្កូត ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយ ដើមអំពូលភ្លើងពីរ បណ្តាលឱ្យរថយន្តរបស់ ខ្លួនម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ២ំ-៩៨៩៣ រងខូចខាតជាទម្ងន់ចំណែក អ្នកជិះក្នុងរថយន្តរងរបួសស្រាលតែ ប៉ុណ្ណោះ។ ដោយឡែកនៅក្នុងរថយន្តឃើញ ស្លាកសញ្ញា (អ.ហ២០១១) ផងដែរ។

អ្នកបើកបររថយន្តដែលបង្កហេតុខាង លើនេះ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យ កើតករណីគ្រោះថ្នាក់ ចរាចរយ៉ាងដូច្នេះ បណ្តាលមកពីរូបគេបើករថយន្តចៀស ម៉ូតូមួយគ្រឿង ហើយក៏ជ្រុលចង្កូតទៅបុក ខឿនសួនច្បារ ហើយជ្រុលឡើងទៅបុក បង្គោលភ្លើងនៅលើសួនច្បារថែមទៀត។

បន្ទាប់ពីកើតហេតុ ទាំងរថយន្ត និងអ្នក បើកបរត្រូវបាននាំយកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ សំណងដល់សាលារាជធានីភ្នំពេញ តាមផ្លូវ ច្បាប់ ។



http://dap-news.com/index.php?option...news&Itemid=50