ដូចដែលយើងបានដឹងហើយថា Jose Mourinho បានចាកចេញពី Real Madrid ជាផ្លូវការហើយនឹងចូលមក កាន់កាប់តោខៀវ Chelsea ក្នុងរដូវកាលថ្មី ។

/កាលពីជំនាន់ Mourinho នៅ Chelsea ជាលើកដំបូង Chelsea លេងក្នុង Premier Leagueគឺមានគូរសត្រូវប្រជែង យកដំណែងជើងឯកតែមួយគត់គឺ Manchester United តែពេលដែលMourinho ចាកចេញទៅ ក្រុម Man City មានសន្ទុះយ៉ាងខ្លាំង ជាអ្នកមកដណ្តើមកន្លែងរបស់Chelsea ទៅប្រជែងជាមួយ Man Utd វិញ ។ ដូចនេះហើយ ពេលដែល Mourinho ចូលមកកាន់ដំណែងវិញ លោកត្រូវរិះរកមធ្យោបាយ និង វិធីសាស្រ្តថ្មី ដើម្បីជួយអោយក្រុម បានឡើងដល់លំដាប់កំពូលវិញ ។ ខាងក្រោមនេះ ជាបណ្តាកីឡាករដែលអាចចូលរួម ក្នុងការផ្លាស់ប្តូរមួយនេះ ។

+នាំចូលកីឡាករ ៖

-Cristiano Ronaldo ៖ ជាកីឡាករដែលមានសញ្ជាតិ Portugal ដូច Mourinho ដែរ ហើយក៏ជាអ្នកដែលមានទំនាក់ទំនងល្អ ជាមួយ Mourinho ផងដែរ ។-Wayne Rooney ៖ ដំណឹងលេចលឺមកថា Rooney មិនសប្បាយចិត្តនៅក្រុម Manu ទៀតឡើយហើយក៏មានគំរោង ចាកចេញក្នុងរដូវក្តៅខាងមុខនេះ Chelsea អាចនឹងចរចារឿងនេះ ។

/-Raphael Varane ៖ Mourinho ចង់យកកីឡាករដែលខ្លួនបង្វឹកដោយផ្ទាល់ មកកាន់ Chelsea តែប្រហែលជាមានការពិបាកបន្តិច ដើម្បីអាចយកគេចេញពី Real Madrid បាន ។+កីឡាករចាស់ដែលត្រូវនៅ ៖

-Frank Lampard ៖ គឺជាកីឡាករដែលស៊ុតបានច្រើននៅ Chelsea ហើយក៏នៅតែជាកីឡាករចំបងរបស់ Chelsea ។-Petr Cech ៖ ទោះជាមានវ័យចំណាស់ តែបទពិសោធន៍ច្រើន ហើយក៏នៅតែចាប់បានល្អ ។-Ashley Cole ៖ Cole គឺជាកីឡាករដែល Mourinho ជាអ្នកទិញចូល កាលពីឆ្នាំ ២០០៦ ហើយពេលនេះ Cole នៅតែជាកីឡាករដែល Mourinho ទុកចិត្ត ។

/

+កីឡាករដែលត្រូវដាកលក់ ៖

-David Luiz ៖ ទោះជាលេងបានល្អមែន តែ Mourinho មិនពេញចិត្តត្រង់សក់ រញ៉េរញ៉ៃរបស់គេព្រោះវាបង្ហាញពីការ មិនយកចិត្តទុកដាក់ និងរំខានក្នុងពេលលេង ។-Fernando Torres ៖ Mourinho និយាយថា Torres មិនដែលបង្ហាញថា រូបពិតជាសាកសម និងតំលៃ ៥០ លានផោនរបស់គេឡើយ ដូចនេះហើយ Mourinho ប្រហែលជាមិនទុកទេ ។-Oriol Romeu ៖ កីឡាករវ័យក្មេង ដែលមិនសូវចេញមុខ​ តែត្រូវបាន Barcelona ចាប់អារម្មណ៍ឆ្លៀតពេលនេះ Mourinho អាចនឹងលក់ Romeu ចេញ ។-Marko Marin ៖ ជាកីឡាករទិញមកពីក្រុម Werder Bremen ព្រោះតែជាកីឡាករ ដែលមានសន្ទុះនៃការលេងល្អ តែបន្ទាប់ពីចូលក្រុមរួចមក Marin មិនទាន់មានស្នាដៃនៅឡើយ ។

/

កីឡាករដែលមាននៅក្នុងបញ្ជីនេះ Mourinho នឹងធ្វើការតាមដាន ជាពិសេសក្នុងពេលឆាប់ៗនេះ ៕

ដោយ ៖ កុសលប្រភព ៖ k14