ព័ត៌មានកីឡា៖ ការជួបគ្នារវាង Chelsea និង Crystal Palace បង្ហាញពីលទ្ធិផលជាក់ស្ដែង ដោយជោគ​ជ័យត្រូវធ្លាក់ទៅលើ Chelsea ក្នុងពិន្ទុ ២-១ ។ 

គ្រប់យ៉ាងពិតជាដូចការស្មានរបស់ លោក Jose Mourinho ខណៈក្រុមរបស់គាត់ទើបតែចាប់ផ្ដើម​ការប្រកួត ។​ លទ្ធិផលជោគជ័យនេះ Jose Mourinho មានសេចក្ដីសោមនស្សជាខ្លាំង និង ការថ្លែងអំណរគុណចំពោះកីឡាករ Oscar និង Cesc Fabregas​ ដោយបានបំបាក់មុខ​ Crystal Palace នៅពហុកីឡរដ្ឋាន​ Selhurst Park ។

វត្ដមានជោគជ័យ Chelsea ជាមួយ Crystal Palace នៅពេលនេះ មិនបានចូលរួមពីកីឡាករ  Diego Costa ទេ ស្របពេលជម្ងឺចាស់រើឡើង​ ហើយ​មិនត្រឹមតែប៉ុណ្ណោះទៀតសោត មានការអះអាង​យ៉ាង សង្ឃឹមពី កាពីទែនក្រុម គឺ​ John Terry លើកឡើងបន្ដទៅសំណួរថា មិនមានវត្ដមាន Diego Costa ​ក្រុម​ក៏អាចជោគជ័យបានដែរ។​​ 

សម្រាប់ការប្រកួតបន្ទាប់ Mourinho កាន់តែមានទំនុកចិត្ដជាខ្លាំង​ ដោយចក្ខុវិស័យបានឆ្ពោះទៅដល់​​ទី​មួ​យ​ដែលក្រុមដ៏ទៃមិនអាចទៅបាន ជាពិសេស ប្រវត្ដិដូចកាលដែលក្រុមឈានជើងចូលទឹកដីអង់​គ្លេស​ដំ​បូងកាលពី ១០ ឆ្នាំមុន ។ បន្ថែមពីលើនេះទៀត គាត់បាននិយាយថា ក្រុមរបស់គាត់​មិនត្រឹមតែ​ធ្វើល្អក្នុងពេលថ្មីៗនេះទេ តាំងតែពីយូណាស់មកហើយ ហើយក្ដីរំពឹងទុកការប្រកួត​បន្ដទៀតនេះ គឺកាន់តែប្រសើ។​

/

/

/

ដោយ៖  អឿ អ៊ុយប្រភព៖​ ប៊ីប៊ីស៊ី