ខេត្ត​កំពង់​ស្ពឺ ៖ ​​បុរស​ឈាម​ក្តៅ​ម្នាក់​ត្រូវ​​បាន​សមត្ថ​កិច្ច​​ប៉ុស្តិ៍​​ឃុំ​ធម្មតាអរ(ធាំតា.អ)​ចាប់​​ឃាត់​ខ្លួន​កាលព ី​​ថ្ងៃទី​១៥ មករា នៅ​ក្នុងឃុំ​​ធម្មតាអរ​ ​ស្រុក​សំរោងទង ពីបទ​រំលោភ​​បៀត​បៀន​កេរ្តិ៍​​​​ភេទកុមារី​​​ម្នាក់​ធ្វើ​ឱ្យ​មាន​របួស​​ហើយ​​ត្រូវ​បាន​បញ្ជូន​មក​កាន់​ក ារិយាល័យ​​ប្រឆាំង​​ការ​ជួញដូរ​​មនុស្ស​និង​ការពារអនីតិជន​​នៃ​ស្នង​ការ​​​ដ្ឋាន​​នគរបាល​ខេត្ត​កំពង់​ស្ព ឺ​ ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។​ មន្ត្រី​ការិយាល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​​និងការពារអនីតិជន​បាន​ឱ្យ​ដឹងថា​ អំពើ​រំលោភ​​បៀត​បៀន​កេរ្តិ៍​​ភេទ​​ទៅ​លើ​​កុមារី​ម្នាក់​អាយុ​៨ឆ្នាំ​ ​បង្ក​ឡើង​ដោយ​ឈ្មោះ​​មាស កំសាន្ត ភេទ​ប្រុស អាយុ​៣០ឆ្នាំ (នៅលីវ)កាលពី​ថ្ងៃទី​​១៣ មករា នៅ​លើ​រទះ​កង់​ឡាន​ដែល​ទុក​ក្រោម​ផ្ទះ​របស់​ឈ្មោះ​​ទុន ​នៅ​​ចំងាយ​ប្រមាណ​២០ម៉ែត្រ​ពីផ្ទះ​ជន​នេះ​ ។ប្រភព​ដដែល​បាន​​​បន្ត​ថា ​ឈ្មោះ​មាស កំសាន្ត បាន​សារភាព​ប្រាប់​ដោយ​​ឥត​លាក់​​លៀម​ថា ខ្លួន​បាន​នាំ​កុមារី​រងគ្រោះ​​ទៅ​អង្គុយ​លេង​លើ​​រទេះ​កង់​ឡាន​ដែល​បញ្ឈរ​​ទុក​ក្រោម​ផ្ទះ​ឈ្មោះ​ទុ ន ហើយដោយសារ​ពេល​នោះ​ខ្លួន​មាន​អារម្មណ៍​ផ្លូវ​ភេទ​ពុះ​កញ្ជ្រោល​ខ្លាំងពេក​​ក៏ចាប់​រំលោភ​នាង​​ដោយ​ប្រើ​​ម ្រាម​​ដៃរុក​ប្រដាប់​ភេទ​នាង​ទាល់​តែ​ចេញឈាម​ទើប​ឈប់​ ។ រីឯ​ក្មេង​ស្រី​​​រងគ្រោះដោយសារ​ឈឺ​ចាប់​ប្រដាប់​ភេទពេក​នាងក៏​​បាន​​ប្រាប់​ម្តាយហើយ​ស្ត្រី​​ជា​ម្តាយ​ក ៏​បាន​ដាក់​​ពាក្យ​បណ្តឹង​​ដល់​សមត្ថ​កិច្ច​ ឱ្យ​ចាប់​ឃាត់​ខ្លួន​ជន​នេះតែម្តង​ ។​ យោងតាម​​ពាក្យ​បណ្តឹង​​របស់​ម្តាយ​​កុមារី​រងគ្រោះ​និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​មាស កំសាន្ត ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ៕​