ផ្អែកតាមផែនការដែលបានកំណត់ក្នុង​ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ និងយោង តាមស្មារតីនៃកិច្ច​ប្រជុំគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់រួចមក កម្លាំងគណៈបញ្ជាការ​ឯកភាព​ ក៏បានចុះអនុវត្តយ៉ាង​សកម្ម​ដោយ​បាន​ចុះត្រួតពិនិត្យរដ្ឋ
បាល និងចុះរៀបចំសណ្តាប់​ធ្នាប់តាមដង​មហាវិថី​ សហព័ន្ធរុស្ស៊ី និងតាមវិថីសំខាន់ៗ
មួយចំនួនទៀត។

ជាក់ស្តែងដូចជានៅព្រឹកថ្ងៃទី២១ខែមីនានេះ និងស្របពេលដែល​គណៈប្រតិ​ភូ​ប្រទេសភូមា និងបណ្តាប្រទេសជាមិត្តនឹងអញ្ជើញមកជាបន្តបន្ទាប់ ពិសេស​ប្រធានាធិបតីសាធារណៈរដ្ឋ
ប្រជាមានិតចិន និងអញ្ជើញមកដល់នៅថ្ងៃទី៣០ខែមីនាខាងមុខនេះ។ កម្លាំងគណៈ​បញ្ជាការ​ឯកភាពខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងដោតទង់ជាតិដោយប្រើប្រាស់កម្លាំង
សណ្តាប់ធ្នាប់​របស់អធិការដ្ឋាន និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដោយប្រើប្រាស់រថយន្តចំនួន
០២គ្រឿង។


លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌបានឲ្យដឹងថា៖ ក្រុមការងាររបស់រដ្ឋបាលខណ្ឌចុះរៀបចំ
សណ្តាប់​ធ្នាប់ព្រឹក​ចាប់ពីម៉ោង៨:០០ និងរសៀលចាប់ពីម៉ោង១៤:០០ដោយធ្វើតាមបណ្តាយ
មហាវិថីសហព័ន្ធ​រុស្ស៊ី​ចាប់​ពីស្ពាន​អាកាស​៧មករា​រហូតដល់ព្រំប្រទល់ខណ្ឌពោធិសែនជ័យ និងតាមផ្លូវធំៗក្នុងមូលដ្ឋានខណ្ឌ។ ចំពោះ​ការចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នេះ គឺយើងមិនមែនធ្វើ
តែនៅថ្ងៃនេះទេគឺយើងបានធ្វើជាបន្តបន្ទាប់មកហើយដែរ ប៉ុន្តែចាប់ពីថ្ងៃនេះ​រហូតដល់កិច្ច​ប្រជុំកំពូលអាស៊ានយើងនឹងរឹតបន្តឹងខ្លាំងជាងមុន។ អ្នកលក់ហ្គាស និងអ្នកប៉ះកង់ម៉ូតូ និងរថយន្តគឺមិនអនុញ្ញាត​ឲ្យធ្វើអាជីវកម្មតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីទេ។ លើកមុនយើងគ្រាន់តែធ្វើការណែនាំ និងជូនដំណឹង​តែ​ប៉ុណ្ណោះ ថ្ងៃនេះយើងអនុវត្តតែម្តង
ដោយលើក​យក​សម្ភារដែល​ដាក់​​លើចិញ្ចើមថ្នល់​យក​ទៅរក្សា​ទុក​រហូត​ដល់​កិច្ច​ប្រជុំ​កំពូល​ចប់ ទើបប្រគល់ជូនវិញ។


ចំណែកការងារការពារសន្តិសុខវិញលោកអភិបាលរង ម៉ូវ ម៉ានិត ក៏បានឲ្យដឹងដែរថា៖ គណៈបញ្ជាការឯកភាពខណ្ឌនឹងអនុវត្តឲ្យបានម៉ត់ចត់ និងខ្លាំងក្លាបំផុត ហើយយើង​ក៏
បានដាក់​ផែនការ​រួច​ហើយ​ដែរគឺប្រើប្រាស់កម្លាំងអធិការដ្ឋាន និងកម្លាំងកងរាជ​អាវុធ
ហត្ថ​ខណ្ឌ​ចំនួន​១១២នាក់ដោយកំណត់​ចំណុចខ្ពស់​ចំនួន៥​គោលដៅនិងដាក់កម្លាំង
ប្រជាការពារតាមដីទំនេរធំៗផងដែរ៕


ប្រភព៖ http://www.phnompenh.gov.kh