ខេត្តបន្ទាយមានជ័យ ៖ មកដល់វេលាម៉ោង៣រសៀលថ្ងៃទី១២ មករា ២០១១ ប្រភពព័ត៌មានពីមន្ត្រីប៉ូលិស ការពារព្រំដេនតាមខ្សែបន្ទាត់ព្រំដែនក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រុមជ្រុលនិយមអាវលឿងប ្រមាណពី៣០ទៅ៤០នាក់បាននាំគ្នាមកដល់ផ្សារលើ (ផ្សារទី២) តំបន់ខ្លងឡឹក ស្រុកអារញ្ញ ព្រំដែន ប្រទេសថៃ ទល់មុខក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដើម្បីធ្វើការតវ៉ាឱ្យមានការដោះលែងប្រជាព លរដ្ឋថៃ៧នាក់ ដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពីបទចូលទឹកដីកម្ពុជាដោយខុសច្បាប់ ។ប្រភពព័ត ៌មានបានឱ្យដឹងថា ក្រុមជ្រុលនិយមអាវលឿងដែលមកកាន់តំបន់ទល់មុខក្រុងប៉ោយប៉ែតនេះ មិនត្រឹ មតែមានគ្នាប្រមាណពី៣០ទៅ៤០នាក់ប៉ុណ្ណោះទេ ពួកគេនឹងមកច្រើនថែមទៀត ដែលតាមការអះអាងថា រ ាប់ពាន់ឯណោះ ។ តាចមេចលនាក្រុមអាវលឿងស្រែកឡូឡាថា ពួកគេនឹងតវ៉ា ឬអុកឡុកតំបន់ទល់មុខ ក្រុងប៉ោយប៉ែតដូចជាបិទច្រកទ្វារចេញ-ចូល, អុកឡុកសមត្ថកិច្ចមិនឱ្យធ្វើការកើតជាដើម...។ស្របពេលជាមួយគ្នានេះដែរ គេឃើញក្រុមសមត ្ថកិច្ចចំរុះថៃត្រូវបានបញ្ជូនប្រមាណ៤ឡាន ទៅដាក់ពង្រាយចាប់ពីតំបន់ទល់មុខច្រកទ្វារ អន្តរជាតិប៉ោយប៉ែត រហូតដល់ផ្សារលើ ដែលមានចំងាយប្រមាណ៣០០ម៉ែត្រ ពីផ្សាររុងក្លឿ ដើម្បី ត្រៀមទប់ស្កាត់កុំឱ្យពួកអាវលឿងធ្វើការអុកឡុកផ្តេសផ្តាស ។ ចំណែកសមត្ថកិច្ចកម្ពុជាប ានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រសិនបើក្រុមអាវលឿង ហ៊ានធ្វើអ្វីផ្តេសផ្តាសមកក្នុងទឹកដីកម្ពុជានោះកងកំលាំងកម្ពុជានឹងប្រើសិទ្ធិស្វ័យ ការពារ ៕