ការប្រកួតវគ្គផ្តាច់ព្រាត់ Europa League បានប្រព្រឹត្តតាមអ្វីគ្រោងទុក ហើយកាប្រកួតនេះបានធ្វើអោយមនុស្សជាច្រើនគិតស្មានមិនដល់។
Bilbao ត្រូវបានគរវាយតំលៃថាជាក្លឹបខ្លាំងជាង តែក្រុមកីឡាកររបស់Bilbao បែរជាធ្វើឲAtletico នាំមុខបានមុននៅនាទីទី7 រកគ្រាប់បាល់បានដោយកីឡាករ Falcao។ ដល់នាទីទី34 នៃការប្រកួតអតីតកីឡាកររបស់Porto បានរកគ្រាប់បាល់បានមួយគ្រាប់បន្ថែមទៀតឲក្លឹបរបស់ខ្លួន។

ជ័យជំនះដ៏សក្តិសម
បន្ទាប់ពីម៉ោងសំរាកបានបញ្ចប់ ការប្រកួតក៏ចាប់ផ្តើមបន្ត Bilbao បានធ្វើការវាយសំរុកយ៉ាងខ្លាំងក្នុងពេលដែលAtletico លេងទំរង់ទប់និងវាយបក។ គ្មានអ្វីត្រូវសង្ស័យ រហូតដល់នាទីទី85 ខ្សែបំរើ Diego បានរកគ្រាប់បាល់មួយគ្រាប់បន្ថែមទៀតឲAtletico។ ចប់ការប្រកួតAtletico ឈ្នះBilbao(3-0)ហើយក្លាយជាម្ចាស់ជើងឯកEuropa League រដូវកាលឆ្នាំនេះ៕



លទ្ធផល៖ Atletico-Bilbao (3-0)គ្រាប់បាល់៖ Falcao (7’, 34’), Diego (85’) កីឡាករពប្រកួត៖Atletico Madrid: Courtois, Juanfran, Godin, Miranda, Filipe Luis, Mario Suarez, Gabi, Diego (Koke, 90’, Adrian (Salvio, 88’), Turan (Dominguez, 90’), FalcaoAthletic Bilbao: Iraizoz, Iraola, Javi Martinez, Amorebieta, Aurtenetxe (Ibai, 46’), Ander Herrera (Toquero, 63’), Iturraspe (Perez, 46’), De Marcos, Susaeta, Llorente, Muniainz
ដោយ៖ nanoប្រភព៖ 24h,zing