កាលពីម្សិលមិញក្រុមការងារទេសចរណ៍អាស៊ាន បានប្រជុំគ្នាក្នុងរាជាធានីភ្នំពេញ។ ដែលការប្រជុំនេះមានរយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែមីនា
ឆ្នាំ២០១២។ ក្នុងការប្រជុំនេះផងដែរគឺមានគោលបំណងពង្រឹងសេវាកម្មទេសចរណ៍
អាស៊ាន និងទំនាក់ទំនងយុទ្ធសាស្រ្តទីផ្សារអាស៊ានឆ្នាំ ២០១២ - ២០១៥។
លោក ទិត ចន្ថា ដែលជាអគ្គនាយកទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងការពង្រឹង
គុណភាព សេវាកម្ម ទេសចរណ៍គឺត្រូវតែមានស្តងដារ សណ្ឋាគារបៃតង ទីក្រុងស្អាត
ស្ប៉ា ផ្ទះសំណាក់ និងបង្គន់អនាម័យសាធារណៈ។
លើសពីនេះទៅទៀត លោក ទិច ចន្ថា បាន ផ្តោតសំខាន់លើទេសចរណ៍វប្បធម៌
និងទេសចរណ៍ធម្មជាតិសហគមន៍ ទេសចរណ៍ដំណើរកម្សាន្ត តាមនាវា។
លោក ទិត ចន្ថា ដែលជាអគ្គនាយកទេសចរណ៍ បានបន្ថែមទៀតថាកិច្ចប្រជុំគឺផ្តោតទៅ
លើការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សផ្នែកវិស័យទេសចរណ៍ ដើម្បីដោះដូរការងារ
គ្នា ជាមួយបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។
សមាជិកអាស៊ានទាំងអស់មាន៖ ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី
មីយ៉ាន់ម៉ា ភីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។
ដោយ៖ រ័ត្ន