ចូលមកដល់ចុងឆ្នាំ ២០១៣ គណៈកម្មការបាល់ទាត់ FIFA កំពុងតែមានភាពមមាញឹកជាខ្លាំងស្រង់រាល់ព័ត៌មាន ឯកសារនិងស្ថិតិ ហើយក្នុងនោះផងដែរ FIFA ក៏មិនភ្លេចមិនអំពីពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួនផងដែរគឺ FIFA Puskas Award ។

width=470Puskas Award គឺជាកម្មវិធីមួយ ផ្តល់រង្វាន់ជូនកីឡាករណា ដែលស៊ុតបាល់បញ្ចូលទី មើលទៅអស្ចារ្យឡូយជាងគេ ប្រចាំឆ្នាំ ។ ឆ្នាំនេះមានបេក្ខភាព ១០ នាក់ដែលក្នុងចំណោម ១០ នាក់នោះក៏មានកីឡាករ Ibrahimovic និង Neymar ផងដែរ ដែលជាកីឡាករល្បី នៅក្នុងនោះ ។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៩ ពានរង្វាន់នេះបានធ្លាក់ទៅលើ Cristano Ronaldo ហើយ២០១០ Hamit Altintop ហើយ Neymar (២០១១) និង Miroslav Stoch (2012) ។ ចាំមើលតើឆ្នាំនេះកីឡាករមួយណា ជាអ្នកទទួលបានពានមួយនេះ? ទស្សនិកជនអាចចូលរួមទស្សនាគ្រាប់ទាំង ១០ នោះនៅខាងក្រោមនេះ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ k14