នេះគឺជាបញ្ហាដែលមិនបានបង្កអោយមានការភ្ញាក់ផ្អើលនោះទេ ព្រោះថា AMG គឺជាសាខាចែកចាយរបស់ក្រុមហ៊ុន Mercedes-Benz ដូច្នេះប្រាកដជាមិនចង់បន្ដសហការណ៍ជាមួយ Ducati នៅពេលដែល Ducati បានធ្លាក់ទៅលើកណ្ដាប់ដៃ Audi ដែលជាគូប្រជែងរបស់ Mercedes។
/

កាលពីចុងឆ្នាំកន្លងទៅ ដើម្បីរំឮកខួបមួយឆ្នាំនៃកិច្ចសហប្រតិបត្តិការ  Mercedes-Benz និង Ducati បានបង្កើតព្រឹតិការណ៍ Bologna Motor Show នៅប្រទេសអាឡឺម៉ង់ដើម្បីបង្ហាញរថយន្ដ និងម៉ូតូ SLK 55 AMG និង Streetfighter 848 ពណ៌លឿងឆ្អៅរបស់ពួកគេ។

កិច្ចសហប្រតិបត្តិការខាងលើបានធ្វើអោយកើតមានពាក្យចចាមអារ៉ាមមួយដែលនិយាយថា Mercedes ឬ សាខាចែកចាយរថយន្ដប្រណិត AMG មានបំណងចង់បានក្រុមហ៊ុន Ducatiប៉ុន្ដែ Daimler ក្រុមហ៊ុនមេរបស់ Mercedes បានអះអាងថា ពួកគេពុំមានគំនិតនេះនោះទេ។

Daimler បានអោយដឹងថា យើងផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ និងផលិតប្រភេទយានជំនិតដែលមានមុខងារប្រតិបត្តិការខ្ពស់ និងមានភាពប្រណិត៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT