ទីបំផុតកម្ពុជានឹងមិននៅ ស្ងៀម ចំពោះគម្រោងសាងសង់អង្គរវត្តនៅក្នុងប្រទេសឥណ្ឌា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមចម ប្រសិទ្ធបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួង
ពាណិជ្ជកម្មរបស់លោក គឺជាអ្នករៀបចំឯកសារ ដើម្បីទប់ស្កាត់គម្រោងដ៏គួរអោយភ្ញាក់
ផ្អើលនេះរបស់អង្គការក្រៅរដ្ឋាភិបាលមួយរបស់ឥណ្ឌា ដែលកំពុងចាប់ផ្តើមសាងសង់
អង្គរវត្តអោយធំជាងប្រាសាទ អង្គរវត្តដើមរបស់កម្ពុជាទៅទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ
កម្មឯកឧត្តមចម ប្រសិទ្ធបានបញ្ជាក់នៅថ្ងៃចន្ទទី១៩មីនានេះ ថាក្រសួងពាណិជ្ជកម្មរបស់
លោកកំពុងរៀបចំឯកសារដើម្បីទប់ស្កាត់គម្រោង សាងសង់អង្គរវត្តដ៏ធំមួយនៅប្រទេស
ឥណ្ឌា។ The Mahavir Mandir Trust គឺជាអង្គការក្រៅរដ្ឋាភិបាលមួយនៅឥណ្ឌាដែលបាន
ប្រកាសសាងសង់ អង្គរវត្តចម្លងពីប្រាសាទអង្គរវត្តចំណាស់១០០០ឆ្នាំរបស់កម្ពុជា។
អង្គការនេះ គ្រោងប្រើរយៈពេល១០ឆ្នាំ និងទឹកប្រាក់២០លានដុល្លារ ដើម្បីសាងសង់
ប្រាសាទហិណ្ឌូមួយនេះអោយធំ ជាងគេក្នុងពិភពលោក។

មួយរយៈកាលកន្លងមក មិនមានប្រតិកម្មផ្លូវការណាមួយពីរដ្ឋាភិបាលកម្ពុជានោះឡើយ។
ផ្ទុយទៅវិញ មន្ត្រីរដ្ឋាភិបាលបានបញ្ចេញគំនិតផ្ទាល់ខ្លួន ដែលបង្ហាញពីការយល់ឃើញ
ខុសៗគ្នាចំពោះគម្រោងសាងសង់អង្គរវត្តនេះ។ នៅពេលរដ្ឋមន្ត្រីមួយចំនួនថ្លែងថា ការសាងសង់អង្គរវត្តចម្លងនេះនឹងធ្វើអោយអង្គរវត្តពិតប្រាកដកាន់តែ មានតម្លៃនោះ រដ្ឋមន្ត្រីផ្សេងទៀតបានបញ្ចេញទស្សនៈប្រឆាំងដាច់អហង្ការ។ មតិប្រឆាំងគម្រោងសាង
សង់អង្គរវត្តទំនងអាចក្លាយជាប្រតិកម្មផ្លូវការរបស់កម្ពុជា ហើយនេះបើគេស្តាប់លឺ
ប្រសាសន៍របស់ឯកឧត្តមចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងប្រាប់អ្នកកាសែតនៅក្រោយជំនួបជាមួយប្រតិភូអាមេរិកនៅថ្ងៃនេះ ឯកឧត្តមចម ប្រសិទ្ធ បានថ្លែងចាត់ទុកគម្រោងសាងសង់អង្គរវត្ត គឺជាការចម្លងកម្មសិទ្ធិបញ្ញានៃប្រាសាទអង្គរវត្ត
របស់កម្ពុជា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្តថា បើទោះជាប្រាសាទអង្គរវត្តមាន
រចនាបទហិណ្ឌូដែលមានកំណើតនៅឥណ្ឌាមែន ប៉ុន្តែថារចនាបទហិណ្ឌូនៅលើប្រាសាទ
អង្គរវត្តនេះជារចនាបទដែលកម្ពុជាបានច្នៃ ក្លាយជារបស់ខ្លួនតាំងពី១០០០ឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងរបស់ឯកឧត្តមនឹងធ្វើ
ការងារប្រតិកម្មនេះដោយប្រយ័ត្នប្រយែង៕

ប្រភព៖ RFI
ដោយ៖ លាង ដឺលុច