គ្រឿងផ្សំ-ស្ករស -គល់ស្លឹកគ្រៃ-ទឹកសុទ្ធ

width=500

វិធីធ្វើ១-​ស្លឹកគ្រៃ​ ១០០​ក្រាម​ (២-៣​ដើម​)  ទឹក​ស្ករ ​ ១២០​ក្រាម​ ​ ទឹក​សុ​ទ្ឋ ​ ៥០០​ក្រាម​ ២-​ យក​ស្លឹកគ្រៃ ​មក​លាង​អោយ​ស្អាត​ កាត់​ជា​កំណាត់​ខ្លីៗ​ ដំ​អោយ​បែក​ ៣-​ ដាក់​ឆ្នាំង​ស្ងោ ​ជាមួយ​ទឹក​អោយ​ពុះ​ រហូត​ដល់​ទឹក​ស្លឹកគ្រៃ​ចេញ ​ មក​លាយ​ជាមួយ​ទឹក​ជា​ពណ៌​បៃតង​ ទុក​មួយស្របក់​ ទើប​លើក​ចេញ​ ត្រង​ច្រោះ​យក​ដើម​ស្លឹកគ្រៃ​ចោល​ ថែម​ទឹក​ស្ករ​ ភ្លក្សមើល​តាម​ចូល​ចិត្ត​ ។​ ៤​-​ ពេល​ពិសា​ ត្រូវ​ដួស​ទឹកកក​ដាក់​កែវ​ ចាក់ទឹក​ស្លឹកគ្រៃ​ ចូល​ពិសា​តែ​ម្តង​។​

/

អត្ថប្រយោជន៍​៖ ​ស្លឹកគ្រៃ​ មាន​វីតាមីន​ A​ ផូស្វ័រ​ កាល់ស្យូម​ ជួយ​បន្ថែម​ក្លិន និង គ្រឿងផ្សំរសជាតិ​ ដល់​អាហារ​។ ជាពិសេស វាមានគុណប្រយោជន៍ផ្នែកឱសថថែមទៀតផង អាច​បំបាត់​​ឆ្អល់ពោះ​   ហើមពោះ​   ចុកសៀត​  បញ្ចុះ​ទឹកនោម​ បញ្ចេញ​ញើស​ បន្ថយ​ជាតិពុល​ក្នុង​រាង​កាយ​   ព្រមទាំង​ជួយ  ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ ប៉ូវ​ភ្នែក​ ប៉ូវ​ឆ្អឹង​ ធ្មេញ​ និង ជួយការពារមិនឱ្យមានជំងឺមហារីក ។​ ​អ្នក​អាច​  យក​គល់​ស្លឹកគ្រៃ​ចាស់​ ហាន់​ស្តើងៗ​ លីង​អោយ​ឡើង​ពណ៌​លឿង​ ឆុង​ធ្វើ​ទឹកតែ​ ពិសា​ម្តង​ ១​ពែង​ ១​ថ្ងៃ​៕

ដោយ៖ វណ្ណៈប្រភព៖ khmerfood